PSG រៀបចំបញ្ជីកីឡាករដែលអាចមកជំនួសតំណែងរបស់ Kylian Mbappe

រឿង Mbappe ដែលចាកចេញពី PSG ទៅកាន់ Real Madrid ត្រូវបានបញ្ចប់ ខណៈដែលរឿងនេះមានរយៈពេលយូរជាងរឿងឥណ្ឌាទៅទៀត អំឡុងពេលដែលមានរឿងរ៉ាវជាច្រើនទាក់ទងនិង Mbappe ជាមួយគ្នានោះផងដែរ PSG មិនសូវខ្វល់ខ្វាយខ្វាយច្រើនឡើយដោយក្លិបមួយនេះបានកំណត់ទុកតារាឆ្នើមៗជាច្រើនសម្រាប់មកជំនួសតំណែង Mbappe។ ហើយថ្ងៃនេះអេដមីននឹងនាំប្រិយមិត្តមកស្គាល់ពីកីឡាករដែល PSG អាចនឹងនាំយកមកកាន់ក្លិបនៅរដូវកាលក្រោយ។

បន្ទាប់ពីប្រាប់ប្រធានក្លិបលោក Al Khelaifi ពីការចាកចេញរបស់ខ្លួនកាលពីថ្ងៃអង្គារ មុនការប្រកួតទល់និង Real Socided ចូលមកដល់។ គោលបំណងរបស់ខ្សែប្រយុទ្ធរូបនេះគឺចង់ដោះលែងខ្លួនឯងពីបញ្ហាទាក់ទងនឹងអនាគតរបស់គាត់ជាមួយក្លិបខាងលើ។ បន្ទាប់មកប្រធាន PSG បានប្រាប់ Luis Enrique នូវព័ត៌មាននេះ ប៉ុន្តែហាក់បីដូចជាមានផលប៉ះពាល់តិចតួចលើការលេងរបស់កីឡាករជាមួយនឹងក្រុម Real Sociedad ដោយខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងដែលជាផ្នែកមួយនៃជ័យជម្នះ 2-0 ផងដែរ។ ទោះយ៉ាងណាក៏ដោយ PSG មានការសង្ស័យយូរមកហើយថាពេលវេលារបស់ Mbappé នៅទីក្រុងប៉ារីសនឹងត្រូវបញ្ចប់។ បើទោះជាលោក Al Khelaïfi ព្យាយាមរក្សាភាពស្ងប់ស្ងាត់នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយក៏ដោយ ក្លឹបកំពុងដំណើរការស្របគ្នាក្នុងជីវិតដោយគ្មាន Mbappé នៅរដូវកាលក្រោយ ហើយយោងទៅតាមការរំពឹងទុកដំបូង Victor Osimhen (Napoli) និង Rafael Leao (Milan) គឺជាខ្សែប្រយុទ្ធពីរនាក់ដែលក្លឹបកំពុងសម្លឹងមើលជាខ្សែប្រយុទ្ធដ៏មានសក្តានុពលក្នុងការដឹកនាំតំបន់ប្រយុទ្ធរបស់ PSG សម្រាប់រដូវកាល ២០២៤ -២៥ ។

អត្ថបទដែលជាប់ទាក់ទង