កីឡាករដែលមិនលេងឲ្យប្រទសកំណើតរបស់ខ្លួន
បន្ទាប់ពីមានរដូវកាលយ៉ាងអស្ចារ្យជាមួយ Atletico Madrid ក្នុងឆ្នាំ២០១២ Diego Costa ដែលជាកីឡាករដែលកើតនៅក្នុងប្រទេសប្រេស៊ីលរូបនេះត្រូវបាន កោះហៅចូលក្រុមជម្រើសជាតិក្នុងការប្រកួតមិត្តជាមួយក្រុមជម្រើសជាតិរុស្ស៊ី និងក្រុមជម្រើសជាតិ អ៊ីតាលីហើយអ្នកគាទ្រជាច្រើនបានសប្បាយចិត្តព្រោះរូបគេអាចនឹងក្លាយជាម្ចាស់អាវលេខ ៩សម្រាប់ប្រេស៊ីលនៅពេលនោះ។ អំឡុងពេលដែលប្រេស៊ីលកំពុងទុកចិត្តលើ Diego Costa សម្រាប់ការប្រកួត World Cup 2014 កីឡាកររូបនេះបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយរូបគេបានប្រកាសជាសាធារណៈថាគាត់ចង់ចូលសញ្ជាតិ អេស្ប៉ាញ ហើយលេងឲ្យក្រុមមួយនេះ។ លោក Luis Felipe ដែលជាគ្រូបង្វឹករបស់ប្រេស៊ីលនៅពេលនោះបានថាឲ្យ Diego Costa យ៉ាងអាម៉ាស ហើយបានដករូបគេចេញពីក្រុមជម្រើសជាតិផងដែរ។ ប៉ុន្តែយ៉ាងណាសុប្តិនរបស់ Diego Costa ដែលចង់លេងឲ្យអេស្ប៉ាញក៏បានក្លាយជាកាពិត ជាមួយគ្នានោះ World Cup 2014 គឺមិនមែនស្រួលសម្រាប់គាត់ទេ ដោយនៅពេលនោះគាត់មិនអាចរកបានសូម្បី១គ្រាប់សម្រាប់អេស្ប៉ាញ។
កីឡាករទី២ Alphonso Davies គ្រួសាររបស់ Davies គឺមកពីប្រទេស លីប៊ី ប៉ុន្តែពួកគេត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសដោយសារបញ្ហាសង្គ្រាមស៊ីវិល នោះគឺជាពេលដែល Davies កើតនៅប្រទេស ហ្គាណា។ ប៉ុន្តែគាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅប្រទេស កាណាដាបន្ទាប់ពីចូលរួមជាមួយឈុតយុវជន Vancouver Whitecaps បន្ទាប់មកគាត់បានចូលរួមជាមួយ Bayern Munich កាត់មកពេលបច្ចុប្បន្ន Davies គឺជាប្រធានក្រុមជម្រើសជាតិ កាណាដាផងដែរ ហើយនៅក្នុងវ័យត្រឹមតែ ១៦ឆ្នាំរូបគេក៏បានបង្ហាញខ្លួនលើកដំបូងឲ្យ កាណាដាទៀតផង ដែលធ្វឲ្យរូបគេក្លាយជាកីឡាករក្មេងជាងគេដែលលេងឲ្យឈុតធំកាណាដាផងដែរ។ ប៉ុន្តែហ្គាណាបានព្យាយាមបញ្ចុះបញ្ចូលឲ្យរូបគេមកលេងឲ្យហ្គាណាវិញ នៅពេលពួកគេឮថា Davies បានចូលរួមជាមួយ Bayern ហើយរូបគេបានបដិសេធសំណើរទាំងនោះដោយគ្មានស្ទាក់ស្ទើរ ដោយថាកាណាដាគឺជាប្រទេសដែលជួយជីវិតរបស់នឹងផ្តល់ឳកាសអាជីពបាល់ទាត់ឲ្យគាត់៕