ជំនួបដ៏ជក់ចិត្តក្នុងសប្តាហ៍នេះរវាង Manchester City ប្រកួតទល់និង Bournemouth នៃពានរង្វាន់ Premier League

ការប្រកួតលីគកំពូលរបស់ប្រទេស​អង់គ្លេស English Premier League សប្តាហ៍ទី២៦ នឹងបន្តការប្រកួតរបស់ខ្លួននៃថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះ ខណៈដែលថ្ងៃសៅរ៍នេះមានការប្រកួតដល់ទៅ៦គូដែលត្រូវលេង ខណៈដែលគូដែលជក់ចិត្តជាងគេនិងជាគូកូនពៅគឺការជួបគ្នារវាងក្រុមការពារតំណែងជើងឯក Manchester City ទៅលេងទឹកដី Vitality Stadium របស់ក្រុម Bournemouth។

សម្រាប់ស្ថិតិ៥ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ Bournemouth គឺចាញ់ ២និង ស្មើ៣ រីឯក្រុមភ្ញៀវ Manchester City វិញស្ថិតិរបស់ពួកគេ៥ប្រកួតចុងក្រោយក្នុងលីគគឺមិនសរសើមិនបានដោយក្រុមជើងឯកមួយនេះអាចឈ្នះ ៤និងស្មើ១ប្រកួត ខណៈដែលយប់ថ្ងៃពុធកន្លងទៅពួកគេទើបតែយកឈ្នះ Brentford ក្នុងដីលទ្ធផល ១ទល់និ០ ដែលរកបានដោយ Erling Haaland។ ក្រឡេកមកមើលតារាងចំណាត់ថ្នាក់របស់ក្រុមទាំងពីរវិញសម្រាប់ Bournemouth បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៣ដោយមាន ២៨ពិន្ទុ ខណៈ Manchester City ឈរនៅលេខ២កំពុងដេញតាម Liverpool ១ពិន្ទុ។ ហើយការប្រកួតនេះផងដែរនិងធ្វើឡើងនៅយប់ថ្ងៃសៅរ៍ ២៤ឆ្លងចូលថ្ងៃអាទិត្យ ២៥ វេលាម៉ោង ១២:៣០នាទីរំលងអាធ្រាត្រ។

អត្ថបទដែលជាប់ទាក់ទង