មកស្គាល់កីឡាករដែលស៊ុតបាល់ប៉េណាល់ទីមិនចូលច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់

អ្នកគាំទ្រភាគច្រើនអាចគិតថាកីឡាករដូចជា Karim Benzeman, Neymar Ramos ដែលស៊ុតប៉េណាល់ទីមិនចូលច្រើនជាងគេ ប៉ុន្តែកីឡាករដែលខកខានឳកាសរកគ្រាប់បាល់ប៉េណាល់ទីច្រើនជាងគេនោះគឺនឹងធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើល ។ ហើយនេះគឺជាកីឡាករកំពូលទាំង ៥ដែលខកខានការស៊ុតបាល់ប៉េណាល់ទីច្រើនជាគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។

ទី៥ Antonio Di Natale ជាមួយនឹងការខកខានចំនួន ១៥ដង ដែលគាត់គឺជាអតីតកីឡាកររបស់ Udinese ដែលលេងនៅលីគកំពូលរបស់អ៊ីតាលី។

ទី៤រហ័សនាមថាលោកព្រះ Zlatan Ibrahimovich ជាមួយនឹងការខកខានចំនួន ១៦ដង ដោយគាត់ធ្លាប់លេងឲ្យក្លិបធំៗជាច្រើនដូចជា Barcelona Ajax Man United។

ទី៣ Francesco Totti ជាមួយនឹងការខកខានចំនួន ១៩ដង គាត់គឺជាវីរបុរសបាល់ទាត់របស់ក្លិប Roma ដែលមានមូលដ្ឋាននៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី។

ទី២ Cristiano Ronaldo ជាមួយនឹងការខកខានចំនួន ២៨ដង ទោះបីជាកីឡាករដែលមានគ្រាប់បាល់ច្រើនជាងគេក្នុងពិភពបាល់ទាត់ក៏ដោយ Ronaldo ក៏ធ្លាប់ស៊ុតប៉េណាល់ទីអត់ចូលដែរ។

ទី១ Lionel Messi ជាមួយនឹងការខកខានចំនួន ២៩ដង ដោយម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យរូបនេះកាន់កាប់បញ្ជីនេះឈរនៅកំពូលតារាងនាំមុខ Ronaldo តែ១គ្រាប់ប៉ុណ្ណោះ។

អត្ថបទដែលជាប់ទាក់ទង