ការប្រកួតពានរង្វាន់ ឬទ្ធីចេស្តា អាយុក្រោម២៥ឆ្នាំ ដំណាក់កាលទី២សប្តាហ៍ទី៣

ការប្រកួតពានរង្វាន់ ឬទ្ធីចេស្តា អាយុក្រោម២៥ឆ្នាំ បានចាប់ដំណើរការការប្រកួតសប្តាហ៍ទី៣របស់ខ្លួន ខណៈដែលថ្ងៃអាទិត្យនេះនឹងមានការប្រកួតដ៏ជក់ចិត្តចំនួន៣គូដែលនឹងប្រព្រឹត្តិទៅ។ ការប្រកួតទាំង៣នេះផងដែរនឹងចាប់ផ្តើមការប្រកួតពីម៉ោង ២:១៥នាទីរសៀលតទៅ។

ពានរង្វាន់ដែលមានប្រាក់រង្វាន់ច្រើនមួយនេះ នឹងចាប់ផ្តើមការប្រកួតគូទី១ដែលជាការប្រកួតរវាង C-Light លេងទល់និង Avatar FC ខណៈដែលការប្រកួតជក់ចិត្តទី២រវាង Peanut FT លេងទល់និងក្រុមចំណូលថ្មីតែខ្លាំង Lucky Media FT និងគូចុងក្រោយរវាងក្រុម New Life FC លេងទល់និង DIG FC។ សម្រាប់ការប្រកួតសប្តាហ៍ទី៣នេះផងដែរ អាចនិយាយបានថាគឺអាចសម្រេចជោគវាសនាក្រុមនីមួយៗ ដែលអាចឲ្យពួកគេឈរជើងបន្តទៅកាន់ដំណាក់កាលទី៣ដែលជាដំណាក់កាលចុងក្រោយផងដែរ។ ជើងឯកពានរង្វាន់បាតល់ទាត់ក្នុងសាល ឬទ្ធីចេស្តា អាយុក្រោម២៥ឆ្នាំនឹងទទួលបានទឹកប្រាក់ ១០លានរៀល៕

 

អត្ថបទដែលជាប់ទាក់ទង