អតីតកីឡាករក្រុមជម្រើសជាតិកម្ពុជា កែវ សុខផេង បានប្រកាសដាក់ដេញថ្លៃស្បែកជើងរបស់ខ្លួន ដើម្បីយកថវិកាជួយដល់មន្ទីពេទ្យគន្ធបុប្ផា
អតីតកីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បច្ចុប្បន្នជាទូតសុច្ឆន្ទៈនៃក្លិបបាល់ទាត់វិសាខា បានប្រកាសដាក់ដេញថ្លៃស្បែកជើងរបស់ខ្លួនកាលពីលេងអំឡុងពេល Sea Games 2019 នៅប្រទេសហ្វីលីពីន ដើម្បីយកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលតម្លៃដេញថ្លៃនេះចាប់ពីមួយលានរៀលឡើង។
ជាការពិតណាស់ លោក កែវ សុខផេង បានបង្ហោះសារថា៖”បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំចង់ប្រកាសដាក់ដេញថ្លៃស្បែកជើងមួយគូ។ដែលវាមានតម្លៃសម្រាប់ខ្ញុំខ្លាំងណាស់ព្រោះឆ្នាំ២០១៩ ខ្ញុំបានទៅលេងវិញ្ញាសាបាល់ទាត់ sea games នៅហ្វីលីពីន ហើយក្រុមជម្រើសជាតិកម្ពុជាយើងក៏បានឆ្លងវគ្គ4ក្រុមចុងក្រោយជាប្រវត្តិសា្រស្តរយះពេល៦៩ឆ្នាំ ដែលយើងមិនបានឆ្លងវគ្គនិង បន្ទាប់មកហើយពេលដែលចប់ sea games ភ្លាមខ្ញុំក៏ថែរក្សាស្បែកជើងមួយគូរនេះទុកជាអនុស្សាវរីយ៍រយៈពេល ៦ឆ្នាំមកហើយប៉ុន្តែ បេះដូង និង ចិត្ត ចង់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាខ្ញុំសម្រេចចិត្តដាក់ដេញថ្លៃចំនួន (មួយលានរៀល) ថវិការទាំងអស់ខ្ញុំនឹងយកជូនមន្ទីររពេទ្យគន្ធបុប្ផា”។
គួរបញ្ជាក់ថា កែវ សុខផេង បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ដោយសារតែរបួសរ៉ាំរៃ។