ក្រុមបាល់ទាត់ក្នុងសាល Lucky Futsal Club បាននាំចូលកីឡាករសុទ្ធសឹងតែមកពីក្រុមខ្លាំងនិងជាអតីតជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា

កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ក្លិបបាល់ទាត់ក្នុងសាល Lucky Futsal Club បានធ្វើកម្មវិធីជួបជុំ ថ្នាក់ដឹកនាំ និងកីឡាករទាំងអស់ក្នុង ក្រុមជាលើកដំបូង នៅឯទីលានបាល់ទាត់ក្នុងសាល ឬទ្ធី ចេស្តា អារីណា(Rithy Jesda Arena)ថែមទាំងបានប្រកាសពីការបើកដំណើរការក្លិបបាល់ទាត់ក្នុងសាល Lucky Futsal Club ជាសាធារណៈផងដែរ ដើម្បីប្រកួតប្រជែងពានរង្វាន់ក្នុងសាលនាៗ នាពេលខាងមុខនេះ។

ជាការពិតណាស់ ក្នុងកម្មវិធីនេះដែរ ក្លិបក៏បានចុះកុងត្រានាំចូលកីឡាករថ្មីៗមកចូលរួមក្រុម ដែលសុទ្ធសឹងតែជាកីឡាករមកពីក្រុមខ្លាំងៗដូចជា ក្រុមបាល់ទាត់ក្នុងសាល Ov Mal FC​ ជាដើម ក្នុងនោះក៏មានអតីតកីឡាករជម្រើសជាតិកម្ពុជាទៀតផង៕

អត្ថបទដែលជាប់ទាក់ទង