ការប្រកួតពានរង្វាន់ UEFA Champions League បានឈានមកដល់វគ្គ៨ក្រុមចុងក្រោយហើយ

ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទាត់អន្តរជាតិបានដឹងហើយថាការប្រកួតពានរង្វាន់ UEFA Champions League បានឈានមកដល់វគ្គ៨ក្រុមចុងក្រោយហើយដោយក្រុមទាំង៨នោះគឺមកពីលីគកំពូលធំដូចជា លីគកំពូលអង់គ្លេសមាន Arsenal និង Man City លីគកំពូលអេស្ប៉ាញមាន Real Madrid, Barcelona និង Atletico Madrid លីគអាល្លឺម៉ង់មាន Bayern Munich និង Dortmund។

ជាមួយគ្នានោះផងដែរការប្រកួតជើងទី២វគ្គ១៦ក្រុមចុងក្រោយក្នុងសប្តាហ៍នេះ ពិតជាមានការប្រកួតប្រជែងគ្នាខ្លាំងមែនទែនខណៈដែលការប្រកួតរវាង Arsenal ទល់និង Porto ដោយក្រុម Arsenal ត្រូវការឡើងទៅវគ្គ៨ក្រុមចុងក្រោយដំបូងរបស់ពួកគេតាំងពីឆ្នាំ២០១១មកម្លេះ។ ហើយ Arsenal បានធ្វើរឿងដ៏អស្ចារ្យដោយពួកគេបានយកឈ្នះ Porto ដោយបាល់ប៉េណាល់ទី 4-2 ។ ហើយការប្រកួតដែលស្រដៀងគ្នានេះដោយការវាយបកឈ្នះមកវិញនៅជើងទី២របស់ Atletico Madrid ទល់និង Inter Milan ដោយក្នុងតង់ទី១ក្រុមទាំង២មានការស៊ុតគ្នាទៅមកក្នុងលទ្ធផល 1-1 ។ ហើយក្នុងតង់ទី២ Atletico បន្ថែម១គ្រាប់ទៀតដោយ Depay ដែលធ្វើឲ្យលទ្ធផលក្រុមទាំង២ស្មើគ្នា 2-2 ចុងក្រោយ Atletico Madrid បានទម្លាក់ Inter Milan ដោយបាល់ប៉េណាល់ទី 3-2 ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ រីឯការចាប់ឆ្នោតវគ្គបន្ទាប់គឺនឹងធ្វើឡើងនៅថ្ងៃសុក្រវេលាម៉ោង៦ល្ងាច ម៉ោងនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង