Channel របស់អ្នកគាំទ្រម្នាក់ទទួលបានការគំរាមកំហែងដល់ជីវិតបន្ទាប់ពីធ្វើបទសម្ភាសន៍ជាមួយខ្សែប្រយុទ្ធ Hojlund

ប៉ូលីសបានធ្វើស៊ើបអង្កេតលើការគំរាមកំហែងដល់ជីវិតដែលបានផ្ញើរទៅកាន់ Channel Youtube របស់អ្នកគាំទ្រ Man United បន្ទាប់ពីរូបគេបានប្រតិកម្មក្នុងបទសម្ភាសន៍ជាមួយខ្សែប្រយុទ្ធ​ Man United កីឡាករ Rasmus Hojlund។

Hojlund បាននិយាយក្នុងបទសម្ភាសន៍ក្នុង Channel Youtube ដែលមានឈ្មោះថា United Stand កាលពីខែមុន ថារូបគេនឹង​បំពេញ​តាម​ការ​សន្យា​ដែល​ខ្សែ​ប្រយុទ្ធ​ដាណឺម៉ាករូបនេះ​បានដាក់គោលដៅបន្ទាប់​ពី​ផ្ទេរមកកាន់​ Old Trafford ក្នុង​តម្លៃ ៧២ លាន​ផោននៅក្នុងរដូវក្តៅ។ មិត្តរួមក្រុមរបស់ Hojlund មួយចំនួនត្រូវបានរាយការណ៍ថា បានសួររូបគេក្នុងការសម្រេចចិត្តក្នុងការចូលខ្លួនក្នុងបទសម្ភាសន៍មួយនោះ ដែលម្ចាស់ Channel មានឈ្មោះថា Mark Goldbridge ពីព្រោះពួកគេធ្លាប់ត្រូវបានបុរសរូបនេះរិះគន់។ បន្ទាប់ពីពេលនោះមក Channel ដែលមានឈ្មោះថា The United Stand តែងតែទទួលបានការគំរាមកំហែងដល់ជីវិតដែលបានគំរាមថា Goldbridge គឺជាមនុស្សស្លា.ប់ដែលកំពុងដើរ ហើយខ្លះបានគំរាមគាត់ដោយនិងប្រើហិង្សាលើគាត់បើសិនគាត់មកកាន់កីឡាដ្ឋាន Old Trafford។ រីឯសារមួយចំនួននៅលើបណ្តាញសង្គមក៏បានបញ្ជាក់ពីកន្លែងដែលបុគ្គលិក Man United កំពុងនៅផងដែរ។ ក្រុមប៉ូលីសត្រូវបានកោះហៅឲ្យចេញមកប្រចាំការនៅឯមុខកីឡាដ្ឋានផងដែរ។

ជាអ្នកគាំទ្រតាំងពីក្មេងមកកីឡាករ Rasmus Hojlund បាននិយាយថាគាត់យល់ថាហេតុអ្វីបានជាកីឡាករមួយចំនួនមិនពេញចិត្តបទសម្ភាសន៍មួយនោះ ហើយរូបគេក៏បានបញ្ជាក់ក្នុងន័យមិនចង់ឲ្យពួកគេមិនសប្បាយចិត្តនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង