គ្រូបង្វឹកដែលត្រូវបានក្លិបបណ្តេញចេញលឿនជាងក្នុងប្រវត្តិសាស្ត្របាល់ទាត់
តើគ្រូបង្វឹករូបណាដែលត្រូវបានក្លិបបណ្តេញចេញលឿនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ នៅក្នុងខែឧសភាឆ្នាំ២០០៧ លោក Leroy Rosenior ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Torquay United ដែលទើបតែត្រូវបានកាត់ចេញពីលីគទី៤របស់អង់គ្លេស។ Rosenior ក៏ធ្លាប់ជាគ្រូបង្វឹករបស់ក្លិបមួយនេះផងដែរដោយបានចាកចេញក្នុងឆ្នាំ២០០៥ បន្ទាប់ពីដឹកនាំ Torguay United បាន៤ឆ្នាំ។ ហើយនៅក្នុង២០០៧ដដែលនោះ Torquay United ស្ថិតក្នុងស្ថានភាពមួយដែលត្រូវលក់ក្លិប ហើយត្រូវបានតែងតាំងម្តងទៀតដោយប្រធានក្លិបលោក Mike Bateson ដើម្បីឲ្យគាត់ដឹកនាំក្លិបមួយនេះរហូតដល់មានម្ចាស់ថ្មីចូលមកទិញក្លិបខាងលើ។
មិនទាន់បានបចូលបង្វឹកបានក្តៅសាច់ផង, «ខ្ញុំបានអង្គុយចុះហើយធ្វើសន្និសីទកាសែតហើយលោក Mike បានទូរស័ព្ទមកខ្ញុំបន្ទាប់ពីខ្ញុំបានតែងតាំងបាន១០នាទី» ដោយបានប្រាប់ទៅកាន់ BBC «ដំបូងខ្ញុំគិតថាគាត់លេងសើចទេ ប៉ុន្តែលោក Mike ប្រាប់ថា អ្នកនឹងមិនជឿរឿងនេះទេ មានគេចង់ទិញក្លិបមួយហើយគេទទួលយកសំំណើរដែលខ្ញុំស្នើរទាំងអស់»។ ម្ចាស់ក្លិបថ្មីរូបនេះទទួលយកសំណើរគ្រប់យ៉ាង ប៉ុន្តែពួកគេក៏ចង់បានគ្រូបង្វឹកផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ដោយបានតែងតាំងលោក Paul Buckle ហើយបញ្ចប់ភារកិច្ចលោក Rosenior ជាគ្រូបង្វឹកត្រឹមរយៈពេលតែ ១៥នាទីប៉ុណ្ណោះ៕