Newcastle កំពុងតែជិតតាមស្មើកំណត់ត្រាមួយនេះរបស់ Man United ហើយ

Newcastle កំពុងតែជិតតាមស្មើកំណត់ត្រាមួយនេះរបស់ Man United ហើយប៉ុន្តែពួកគេអាចនឹងមិនអាចធ្វើវាបាន ហើយមូលហេតុអ្វីបានជាមិនអាចធ្វើបាន? ប្រិយមិត្តមកដឹងជាមួយអេដមីនទាំងអស់គ្នា។

ទោះបីជា Newcaslte មិនអាចរក្សាតំណែង Top6 របស់ខ្លួនបានដូចរដូវកាលមុនក៏ពិតមែន ប៉ុន្តែពួកគេគឺឈរនៅលំដាប់កំពូលនៅពេលដែលនិយាយពីចំនួនការស៊ុតបញ្ចូលទីដោយនិងកីឡាករផ្សេងៗគ្នា ក្នុងនោះកីឡាករចំនួន១៩នាក់នៅក្នុងក្រុមមួយនេះអាចរកគ្រាប់បាល់បាន ដោយ Newcastle មានកីឡាករ៤រូបច្រើនជាងក្រុមផ្សេងៗដូចជា Arsenal, Spurs, Everton និង​ Fulham ដែលមានកីឡាករ១៥នាក់ដែលរកបានគ្រាប់បាល់។ កំណត់ត្រាសម្រាប់ក្រុមដែលមានចំនួនកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេក្នុង១​រដូវកាល គឺកាន់កាប់ដោយបិសាចក្រហម Man United ក្នុងរដូវកាល 2012-13, ដែលពេលនោះពួកគេជាជើងឯក Premier League ហើយមានកីឡាករ២០រូបផ្សេងគ្នាដែលរកបានគ្រាប់បាល់។

តើនរណាដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរសម្រាប់ Newcastle? ក្នុងនោះកីឡាករ១៣រូបគឺមិនទាន់រកបានគ្រាប់បាល់សម្រាប់ក្រុមមួយនេះឡើយ ហើយ៣រូបចំណោមនោះគឺជាអ្នកចាំទី ហើយ៦នាក់ទៀតគឺជាកីឡាករដែលលេងតិចជាង ៤៥នាទី។ ហើយ៤រូបទៀតបើគិតពីតួនាទីនិងការលេងកីឡាករ Elliot Anderson គឺជាកីឡាករដែលអាចក្លាយជាកីឡាករទី២០ដែលរកគ្រាប់បាល់បានសម្រាប់ Newcastle ក្នុងរដូវកាលនេះ៕

អត្ថបទដែលជាប់ទាក់ទង