Dani Alves នឹងនៅក្រៅឃុំ ដោយសារតែមូលហេតុមួយនេះ
Dani Alves ត្រូវបានគេដោះលែងពីពន្ធនាគារឱ្យនៅក្រៅឃុំក្នុងតម្លៃ១លានអឺរ៉ូ អតីតខ្សែការពាររបស់ Barcelona នឹងត្រូវបានដោះលែងក្នុងការបង់ទឹកប្រាក់១លានអឺរ៉ូដើម្បីអាចនៅក្រៅឃុំបាន បន្ទាប់ពីរូបគេបានប្តឹងតវ៉ាក្នុងការដាក់ទោសឲ្យគាត់ជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំបទរំលោភសេពសន្ថវៈ។
Alves បានសារភាពថារូបគេបានធ្វើការរំលោភនារីម្នាក់នៅក្នុងក្លិបមួយក្នុងទីក្រុង Barcelona នៅក្នុងថ្ងៃ៣១ធ្នូក្នុងឆ្នាំ២០២២ ហើយរូបគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារក្នុងទីក្រុង Barcelona ក្នុងខែមករាឆ្នាំ២០២៣ផងដែរ។ គាត់ក៏ត្រូវបានឲ្យបង់ប្រាក់ចំនួន ១៥ម៉ឺនអឺរ៉ូ និងហាមមិនអោយចូលទៅជិតជនរងគ្រោះរយៈពេល៩ឆ្នាំកន្លះ រីឯមេធាវីរបស់អ្នកស្រី Ines Guardiola ដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមមួយនេះ ហើយបច្ចុប្បន្ន Alves ត្រូវបានឲ្យបង់ប្រាក់១លានអឺរ៉ូដើម្បីឲ្យនៅខាងក្រៅឃុំ ដូច្នេះមានន័យថារូបគេអាចនៅក្រៅឃុំអំឡុងពេលរង់ចាំការកាត់ក្តីចុងក្រោយរបស់គាត់។ ស្របពេលគ្នានោះផងដែរឪពុករបស់ Neymar ក៏បានលេចឮថាគាត់នឹងចូលខ្លួនមកបង់ប្រាក់១លានអឺរ៉ូនេះជំនួសឲ្យ Dani Alves ផងដែរ៕