មកស្គាល់កីឡាករដែលស៊ុត Hat-Trick ច្រើនបំផុតទាំង៥

5.Luis Suarez – 30 Hat-Trick
Luis Suarez គឺជាតារាឆ្នើមរបស់អ៊ុយរូហ្គាយដែលជាអតីតខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool មុនពេលទៅចូលរួមជាមួយនិងអ្នកមានបុណ្យ FC Barcelona។ ចាប់តាំងពីពេលនោះមកគាត់បានលេងឲ្យក្លិប Atletico Madrid ហើយបានត្រលប់ទៅក្លិបកុមារភាពរបស់គាត់នៅអ៊ុយរូហ្គាយហើយបច្ចុប្បន្នកំពុងលេងឲ្យ Inter Miami ជាមួយនិងភឿនរបស់គាត់ Lionel Messi។

4.Lewandowski – 31 Hat-Trick
ចាកចេញពី Bayern Munich មកចូលរួមជាមួយ Barcelona ទម្រង់លេងរបស់គាត់នៅតែល្អដដែល ហើយបន្ទាប់ពីរកបាន Hat-Trick សម្រាប់ Barcelona ទល់និង Viktoria Plzen ក្នុងខែកញ្ញាកាលពីឆ្នាំមុន Lewandowski បានក្លាយជាកីឡាករទី១នៅ Champions League ដែលអាចរកបាន Hat-Trick ឲ្យ៣ក្លិបផ្សេងគ្នា។

3.Lionel Messi – 56 Hat-Trick
នៅក្នុងអាជីពបាល់ទាត់របស់គាត់ ត្រលប់ទៅឆ្នាំ 2004 ប្រធានក្រុមអាហ្សង់ទីនរូបនេះបានស៊ុតHat-Trick 56 ដងដោយ 8 ដងនៅក្នុង UEFA Champions League 3 ដងនៅក្នុងលីគនិង 6 ដងនៅក្នុងការប្រកួតអន្តរជាតិ។ ដោយបានឈ្នះ Ballon d’Ors ចំនួនប្រាំបីដងដែលជាកំណត់ត្រាមួយ Messi បានជួយអាហ្សង់ទីនឱ្យឈ្នះ World Cup ឆ្នាំ 2022 នៅប្រទេសកាតា ជាលើកដំបូងក្នុងរយៈពេល 36 ឆ្នាំ។

2.Cristiano Ronaldo – 65 Hat-Trick
Ronaldo រកបានបីគ្រាប់ និងបានកត់ត្រាគ្រាប់បាល់ Hat-trick ជាលើកទី 65 របស់គាត់នៅថ្ងៃអង្គារទី 2 ខែមេសា អំឡុងពេលប្រកួតរបស់ Al-Nassr ជាមួយ Al-Abha ក្នុងការប្រកួត Saudi Pro League។ ពិតជាគួរឲ្យចាប់អារម្មណ៍ សម្រាប់តារាឆ្នើមព័រទុយហ្គាល់រូបនេះដោយគាត់រកHat-trick 30ដងមុនពេលគាត់មានអាយុ 30 ឆ្នាំ ហើយរកបាន35ដងបន្ទាប់ពីឈានចូលអាយុ 30 ឆ្នាំ។

1.Pele 92 – Hat-Trick
វីរបុរសប្រេស៊ីល Edson Arantes do Nascimento ដែលត្រូវបានគេស្គាល់ថា Pele បានស៊ុត Hat-Trick ចំនួន 92 ដងក្នុងបាល់ទាត់ នេះបើយោងតាមសៀវភៅកំណត់ត្រាពិភពលោក Guinness ។ វាពិបាកណាស់ក្នុងការទទួលស្គាល់កំណត់ត្រាអតីតកាល ព្រោះភាគច្រើនមិនច្បាស់ ប៉ុន្តែ Pele’s ត្រូវបានបញ្ជាក់ដោយប្រភពរក្សាកំណត់ត្រាដ៏គួរឲ្យទុកចិត្តបំផុត។

អត្ថបទដែលជាប់ទាក់ទង