Manchester United អាចនឹងមិនបានលេងនៅពានរង្វាន់អឺរ៉ុបនៅរដូវកាលក្រោយ ដោយសារវត្តមានម្ចាស់ភាគហ៊ុនថ្មី
លោក Rarcliffe និងក្រុមហ៊ុន INEOS របស់គាត់ក៏មានភាគហ៊ុនកាន់កាប់ក្លិប Nice នៅបារាំងហើយនៅខណៈដែលបច្ចុប្បន្នក្រុមបារាំងខាងលើកំពុងឈរនៅលេង៥នៅ Ligue1 ពួកគេកំពុងឆ្ពោះតែមានកៅអីដើម្បីលេងនៅ Europa League។
ទោះបីជាយ៉ាងណាក៏ដោយបទប្បញ្ញត្តិរបស់ UEFA បានបញ្ជាក់ថាក្រុមណាដែលនៅក្រោមឆ័ត្រម្ចាស់ Sponsor តែមួយមិនអាចលេងនៅក្នុងក្របខណ្ឌតែមួយបានទេ ប្រសិនបើ Man City ឈ្នះ FA CUP ក្នុងរដូវកាលនេះកៅអី Europa League នឹងធ្លាក់ទៅឲ្យ Man United ប៉ុន្តែប្រសិនបើ Nice បញ្ចប់រដូវកាលដោយឈរនៅលេខ៥នោះ Man United នឹងធ្លាក់ទៅកាន់ពានរង្វាន់ Conference League ក្នុងករណីមួយទៀតប្រសិនបើ Man United អាចឈ្នះពាន FA CUP ក្លិប Nice នឹងធ្លាក់ទៅលេង Conference League វិញ។ ហើយបើក្រុមទាំង២អាចរក្សាកៅអី Champions League បាននោះក្រុមដែលមានលេខរៀងល្អជាងគេនឹងបានលេងពានខាងលើ ប្រសិនបើពួកគេបញ្ចប់ដោយឈរនៅលេខរៀងដូចគ្នានោះ Man United នឹងយកកៅអីមួយនេះដោយសារតែ Premier League មានចំណាត់ថ្នាក់ខ្ពស់ជាង Ligue1។
ប៉ុន្តែអ្នកគាំទ្រ Man United នៅតែព្រួយបារម្ភខណៈដែល Man United រំពឹងលើការឈ្នះ FA Cup ដើម្បីលេងពានអឺរ៉ុបហើយ Nice មានឱកាសច្រើនជាង United ដោយពួកគេគ្រាន់តែរក្សាចំណាត់របស់ពួកគេប៉ុណ្ណោះ៕