មកដឹងពីវិន័យដ៏តឹងតែងបំផុតរបស់លោក Jurgen Klopp នៅ Liverpool
យើងបានដឹងហើយថាលោក Klopp មើលពីសំបកក្រៅគឺឃើញថាគាត់ជាមនុស្សដែលរីករាយនឹងចូលចិត្តសប្បាយច្រើន តែបើនិយាយពីការដឹកនាំក្រុមវិញគឺផ្ទុយស្រឡះតែម្តង ដូច្នេះអេដមីននឹងនាំប្រិយមិត្តមកស្គាល់ពីច្បាប់ដ៏តឹងរឹងរបស់លោក Klopp នៅទឹកដី Anfield។
-អំឡុងពេលប្រកួតគ្រប់ការប្រកួតកីឡាករទាំងអស់ត្រូវតែបន្តលេង ហើយត្រូវតែរក្សាទឹកមុខរឹងមាំទោះបីជាពួកគេហត់ខ្លាំងប៉ុណ្ណាក៏ដោយ។
-Jordan Henderson បានទម្លាយថាកីឡាករទាំងអស់នឹងមិនត្រូវឲ្យចាកចេញទៅផ្ទះមុននោះទេ -នៅពេលដែលក្រុមរងបរាជ័យជាច្រើនគ្រាប់ ដោយពួកគេត្រូវតែនៅជាក្រុមហើយពិភាក្សាពីកំហុសទាំងអស់នោះ។
-ក្រុមបុគ្គលិកទាំងអស់របស់ Liverpool ត្រូវតែមកអបអរជាមួយក្រុមនៅលើឆាករៀងរាល់ពេលដែល Liverpool ឈ្នះពានរង្វាន់ណាមួយ។
-ហើយច្បាប់ទី៤នេះគឺតឹងណាស់ ដោយកីឡាកររូបណាដែលមកយឺតក្នុងការហូបបាយជាក្រុម ឬការប្រជុំក្រុមដូចជា Mamadou Sakho ដែលជាទម្លាប់របស់កីឡាកររូបនេះលោក Klopp អត់និយាយច្រើនទេគឺគាត់លក់កីឡាកររូបនោះចោលតែម្តង។
-ហើយចុងក្រោយគឺកីឡាករទាំងអស់មិនអាចមានសិទ្ធក្នុងការប៉ះផ្លាក This is Anfield បាននោះទេ ទាល់តែពួកគេឈ្នះពានជាមួយ Liverpool ទើបអាចប៉ះវាបាន។