ចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី២១ ខែមេសា នៅខណ្ឌចំនួន៦ នឹងមានការរអាក់រអួលអគ្គិសនី

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ម្សិលមិញ អគ្គិសនីកម្ពុជាបានជូនដំណឹងស្ដីពីការអនុវត្តការជួលជុល ផ្លាស់ប្ដូរតម្លើងបរិក្ខារនានា និងរុះរើកន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃស្អែកទី២០ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងនោះដែរ អគ្គិសនីកម្ពុជា ក៏បញ្ជាក់ថា បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតឡើយ ចំពោះតំបន់ដែលនឹងមានផលប៉ះពាល់ក្នុងនោះមានដូចជា ៖

១.ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៤៖
_ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៣ ៖មានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ។
_ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖មានខណ្ឌជ្រោយចង្វា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។

២.ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៤ ៖
_ក្នុងចន្លោះម៉ោង ៨ ដល់ម៉ោង ១៦ ៖មានខណ្ឌដូនពេញ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល៕

សូមអានព័ត៌មានលម្អិតនៅខាងក្រោម

 

អត្ថបទដែលជាប់ទាក់ទង