តម្លៃខ្លួនគ្រូបង្វឹកដែលថ្លៃជាងគេទាំង៥នៅអឺរ៉ុប

ប្រាក់ខែក៏ដូចជាតម្លៃខ្លួនរបស់កីឡាករយើងបានដឹងបានស្គាល់អស់ហើយ នៅឡើយតែតម្លៃប្រាក់ខែរបស់គ្រូបង្វឹកកំពូលៗទេដែលយើងមិនទាន់ដឹង។ ដូច្នេះថ្ងៃនេះអេដមីននឹងនាំប្រិយមិត្តមកស្គាល់ពីតម្លៃប្រាក់ខែរបស់គ្រូបង្វឹកដែលថ្លៃបំផុតក្នុងរដូវកាល 2023-24 នេះ។

5- Mauricio Pochettino គឺជាក្តីសង្ឃឹមរបស់ក្រុមតោខៀវ Chelsea ដែលកំពុងដុតដៃជើងក្នុងការជួយសង្គ្រោះក្រុមមួយនេះឲ្យផុតពីតំបន់ពាក់កណ្តាលតារាង ហើយក្នុង១ខែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះរកបាន ៨៧ម៉ឺនផោនក្នុង១ខែ។

4- Massimiliano Allegri ដែលជាគ្រូបង្វឹករបស់ក្រុមសេះបង្កង់ Juventus នៅលីគអ៊ីតាលី Series A ប្រាក់ខែរបស់គាត់ក្នុង១ខែក្លិបអ៊ីតាលីមួយនេះបានផ្តល់ឲ្យប្រមាណ ៩២ម៉ឺនផោនក្នុង១ខែ។

3- Jurgen Klopp កំពុងតែស្ថិតក្នុងរដូវកាលចុងក្រោយរបស់គាត់ជាមួយហង្សក្រហម Liverpool គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានជួយឲ្យក្រុមខាងលើលើកពានលីគកំពូលអង់គ្លេសលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ តាមរយៈសមត្ថភាពដ៏ប៉ិនប្រសព្វរបស់គាត់ ក្នុង១ខែគាត់រកបាន ១លាន២៥ម៉ឺនផោន។

2- Pep Guardiola ជាអ្នកដឹកនាំ Man City ឲ្យលើក Treble ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប អតីតគ្រូបង្វឹករបស់ Barcelona និង Bayern Munich រូបនេះរកបានប្រមាណ ១លាន៦៦ម៉ឺនក្នុង១ខែ។

1- Diego Simeone នៅជាមួយ Atletico Madrid រយៈពេល១០ឆ្នាំជាងជាអ្នកដែលប្រើប្រាស់ទម្រង់ចតឡានក្រុងមុនគេនៅ Champions League នៅពេលដែលប៉ះជាមួយ Man City ជាដឹកនាំ Atletico ឲ្យលើកពាន Europa League និង La Liga ក្នុង១ខែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះរកបាន ២លាន៤២ម៉ឺនផោន៕

អត្ថបទដែលជាប់ទាក់ទង