Trent Alexander-Arnold បាននិយាយបែបនេះទៅកាន់ក្រុមកាំភ្លើងធំ Arsenal

Trent Alexander-Arnold បាននិយាយថា Arsenal ពួកគេសប្បាយចិត្តជ្រុលពេក ដោយខ្សែការពាររបស់ហង្សក្រហម Liverpool រូបនេះបានចំៗអំពីផ្នត់គំនិតរបស់ក្រុមកាំភ្លើងធំ បន្ទាប់ពីក្រុមហង្សក្រហម Liverpool បានរបូតឱកាសប្រជែងតំណែងកំពូលតារាងកាលពីសប្តាហ៍កន្លងទៅ។

ក្រោយមកកីឡាកររបស់លោក Mikel Arteta មិនអាចធានាយកគម្លាតបីពិន្ទុពីការបរាជ័យរបស់ Liverpool ទល់និង Crystal Palace ដោយពួកគេបានបរាជ័យយ៉ាងអាម៉ាស់ 2-0 ក្នុងទឹកដីរបស់ខ្លួនទល់និងក្រុម Aston Villa ហើយជាលទ្ធផលមួយដែលធ្វើឲ្យពាន Premier League ធ្លាក់ទៅក្នុងដៃរបស់ Manchester City។ តែយ៉ាងណា Arsenal ក៏បានត្រឡប់មកវិញដោយយកឈ្នះក្រុមចចកព្រៃ Wolverhampton 2-0 កាលពីយប់ថ្ងៃសៅរ៍ ហើយកាលពីយប់មិញ Liverpool ក៏បានយកឈ្នះ Fulham 3-1 នៅកីឡាដ្ឋាន Craven Cottage ផងដែរដែលជាលទ្ធផល Liverpool និង Arsenal កំពុងមានពិន្ទុស្មើគ្នានៅ Premier League។ Alexander Arnold ឆ្លើយប្រាប់ Sky Sport ក្នុងការប្រកួតទល់និង Crystal Palace ថា៖

«ប្រសិនបើការប្រកួតនោះឆ្លាស់គ្នាដោយ Arsenal លេងមុនហើយពួកយើងលេងក្រោយ ខ្ញុំជឿរថាផ្នត់គំនិតរបស់ពួកយើងគឺខុសគ្នាពី Arsenal, ការប្រកួតទាំងអស់គឺស្ថិតទៅលើផ្នត់គំនិត ហើយបរាជ័យរបស់ Arsenal នោះពួកយើងក៏ជាចំណែកក្នុងនោះដែរ​ ក៏ព្រោះតែពួកគេសប្បាយអរជ្រុលពេកពេលឃើញពួកយើងចាញ់»៕

អត្ថបទដែលជាប់ទាក់ទង