Arsenal នឹងធ្វើការផ្លាស់ប្តូរ Logo ដ៏ល្បីល្បាញរបស់ពួកគេនៅលើអាវសម្រាប់រដូវកាលក្រោយ
Arsenal នឹងធ្វើការផ្លាស់ប្តូរ Logo ដ៏ល្បីល្បាញរបស់ពួកគេនៅលើអាវសម្រាប់រដូវកាលក្រោយ ហើយការផ្លាស់ប្តូរនេះគឺជម្រុញដោយបំណងប្រាថ្នា ដើម្បីឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណីនិងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ក្លិបមួយនេះ។ ហើយសម្រាប់ logo ចាស់របស់ Arsenal នឹងត្រូវបាផ្លាស់ប្តូរទៅជារូបកាំភ្លើងកាណុងនៅលើអាវគ្រប់សណ្ឋានរបស់ក្រុមមួយនេះចាប់ពីរដូវកាលក្រោយៗទៅ នេះបើយោងតាម The Athletic។
រូបកាំភ្លើងកាណុងនេះគឺវាមានន័យដូចគ្នាទៅនិងក្លិបខាងលើដែលធ្វើឲ្យពួកគេ មានរហ័សនាមថា កាំភ្លើងធំ Arsenal។ ហើយការផ្លាស់ប្តូរ logo មកប្រើត្រឹមតែ កាំភ្លើងកាណុងនេះមិនមែនមានតែ Arsenal នោះទេដែលបានធ្វើ ខណៈដែល Liverpool ក៏ធ្លាប់បានប្រើប្រាស់ជាមួយនិង Liver Bird ដែលជាសត្វទេវដែលតំណាងឲ្យទីក្រុងរបស់ Liverpool ជាមួយនិងអក្សរ L.F.C ហើយ Man United បានអភិវឌ្ឍជាមួយនិងអាវឈុតក្រៅដីរបស់ពួកគេនៅក្នុងខែសីហាឆ្នាំ2023 ដែលមិនប្រើ Logo របស់ក្រុម ដោយពួកគេបានប្រើត្រឹមតែ Red Devil ឬបិសាចក្រហមតែមួយប៉ុណ្ណោះនៅលើអាវមួយនោះ៕