មកស្គាល់ជាមួយនឹងក្លិបដែលគ្រងជើងលីគច្រើនជាងគេទាំង៧នៅអឺរ៉ុប

យើងបានដឹងហើយថា Bayer Leverkusen ទើបតែឈ្នះពានលីគលើកដំបូងរបស់ក្នុងប្រវត្តិសាស្ត្រក្លិប ហើយ Inter Milan បានឈ្នះ Schudetto ជាលើកទី20បន្ទាប់ពីផ្តួល AC Milan 2-1។ ប៉ុន្តែពួកគេមិនមែនជាក្រុមដែលគ្រងជើងឯកលីគច្រើនជាងគេនោះទេ ដូច្នេះថ្ងៃនេះអេដមីននឹងនាំប្រិយមិត្តមកស្គាល់ក្រុមដែលឈ្នះពានលីគច្រើនជាងគេនៅអឺរ៉ុប ហើយក្រុមដែលឈរលេខ១មិនមែនជា Real Madrid នោះទេ។

-FC Porto ដែលជាក្លិបមកពី Portugal ជាមួយនឹងការគ្រងជើងឯកចំនួន ៣០សម័យ។


-FC Bayern Munich ទើបតែបាត់បង់ជាមួយលីគអាល្លឺម៉ង់ទៅឲ្យ Bayer Leverkusen ប៉ុន្តែពួកគេឈ្នះឡើងសាំហើយដោយគ្រង Bundesliga ៣៣សម័យកាល។


-Anderlecht ជាក្រុមដែលលេងក្នុងលីគបែលហ្សិកគឺ Belgium Pro League ពួកគេជាស្តេចនៅទីនោះហើយដោយកាន់កាប់ពានមួយនេះ ៣៤ដង។

-Real Madrid ជាក្លិបដែលជាស្តេចនៅក្នុងពាន Champions League ហើយនិងជាស្តេចនៅអេស្ប៉ាញពួកគេក្តោបក្តាប់ La Liga ៣៥សម័យកាល។


-Ajax Amsterdam ជាក្រុមដែលចាស់វស្សាមួយនៅអឺរ៉ុបក្នុងនោះក៏មានវីរបុរសបាល់ទាត់ Johan Cruyff លេងឲ្យផងដែរ ហើយពួកគេបានគ្រប់គ្រង Eredivisie ដែលជាលីគហូឡង់ចំនួន ៣៦សម័យកាល។


-Juventus ប៉ុន្មានរដូវកាលចុងក្រោយក្រុមមួយនេះបានធ្លាក់ទម្រង់គួរឲ្យចាប់អារម្មណ៍ទាំងក្នុងលីគ និងក្រៅលីគទោះយ៉ាងណាក៏ដោយពួកគេគឺជាស្តេចនៅអ៊ីតាលីជាមួយនិងពាន Schudetto ៣៦សម័យកាល។


-Benfica ជាស្តេចនៅ Premiera Liga ដែលជាលីគរបស់ Portugal ដោយពួកគេបាននាំមុខ Porto ត្រឹមតែ ៨ពានប៉ុណ្ណោះ ក្នុងនោះពួកគេប្រមូលបាន ៣៨ពាន៕

អត្ថបទដែលជាប់ទាក់ទង