បណ្តឹងទាមទារសំណងចំនួន ១១០លានអឺរ៉ូ បន្ទាប់ពីសោកនាថកម្មរបស់ Emiliano Sala

កីឡាកររូបនេះបានស្លាប់ក្នុងការធ្លាក់យន្តហោះ ហើយឥឡូវមានបណ្តឹងទាមទារសំណងចំនួន ១១០លានអឺរ៉ូ។ ប្រហែលជា៤ឆ្នាំមុនក្លិប Cardiff City បានយល់ព្រមក្នុងការផ្តល់ទឺកប្រាក់ចំនួន ១៥លានផោនឲ្យទៅក្លិបបារាំង Nantes សម្រាប់ការផ្ទេរខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Emiliano Sala។ ប៉ុន្តែសំណាងមិនល្អនៅអំឡុងពេលដែលកីឡាកររូបនេះកំពុងធ្វើដំណើរតាមយន្តហោះទៅកាន់ក្លិបថ្មីរបស់គាត់ យន្តហោះក៏បានធ្លាក់ហើយបានសម្លាប់ Sala ព្រមទាំង Pilot របស់គាត់ផងដែរ ហើយភាពចម្រូងចម្រាសក៏បានចាប់ផ្តើមនៅពេលនោះ។

Cardiff city បានបដិសេធក្នុងការបង់តម្លៃខ្លួនទៅឲ្យ Nantes ដោយនិយាយថាកិច្ចព្រមព្រៀងមិនទាន់បញ្ចប់ ប៉ុន្តែតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា ( The Court of Arbitration for sport ) មិនយល់ព្រមឡើយ។ ហើយ៣ឆ្នាំបន្ទាប់ពីសោកនាថកម្មនោះ Cardiff ត្រូវបានបង្ខំឲ្យបង់ប្រាក់ទៅ Nantes ចំនួន៦លានអឺរ៉ូ ប៉ុន្តែវាមិនបានបញ្ចប់ត្រឹមនេះឡើយ ព្រោះតែដំបូង Cardiff មិនព្រមបង់ប្រាក់ក្លិបមួយនេះ ហើយត្រូវបានពិន័យមិនឲ្យនាំចូលកីឡាករថ្មីឡើយ ដោយសហព័ន្ធ FIFA និង EFL ហើយនៅពេលដែល Cardiff បានបង់ប្រាក់ទៅ Nantes FIFA ក៏បានដកពិន័យមួយនេះប៉ុន្តែ EFL មិនបានដកឡើយ។ ហើយឥឡូវ Cardiff មិនត្រឹមតែដាក់សំណើរទៅកាន់ EFL នោះទេ ប៉ុន្តែពួកគេក៏កំពុងប្តឹងក្លិប Nantes ទាមទារសំណងចំនួន ១១០លានអឺរ៉ូផងដែរសម្រាប់ការខូចខាតរបស់ក្លិបមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង