កីឡាករបាល់ទាត់ដែលអ្នកមិនដឹងថាពួកគេនៅបន្តលេងមកទល់ពេលបច្ចុប្បន្ន

កីឡាករទី១គឺ ម្ចាស់ពានរង្វាន់ FIFA World Cup ឆ្នាំ 2014 ជាមួយអាល្លឺម៉ង់ Lukas Podolski បច្ចុប្បន្នគាត់កំពុងប្រកបអាជីពបាល់ទាត់ជាមួយក្លិប Gornik Zabrze ដែលជាក្រុមស្ថិតនៅប្រទេសប៉ូឡូញ។ គាត់ចូលរួមជាមួយក្លិបមួយនេះក្នុងឆ្នាំ 2021 ដើម្បីបំពេញក្តីស្រមៃលោកយាយរបស់គាត់ដោយ​ចង់ឃើញគាត់លេងឲ្យក្រុមស្រុកកំណើតយាយរបស់គាត់ ហើយគាត់ក៏បានបន្តកុងត្រាជាមួយក្លិបមួយនេះ២ដងរួចមកហើយ ក្នុងនោះគាត់នឹងលេងជាមួយក្លិបខាងលើដល់ឆ្នាំ2025។

កីឡាករទី២ ដៃគូរបស់ Ronaldo នៅ Man United គឺ Nani ហើយគាត់នៅតែបន្តលេងបាល់ទាត់ដូចភឿនរបស់គាត់ដូចគ្នា បើក្រឡេកទៅ៥ក្លិបចុងក្រោយរបស់គាត់ គាត់ដូចជាទៅដើរលេងកំសាន្តអញ្ចឹង ដោយនៅ Portugal ជាមួយ Sporting នៅ America ជាមួយ Orlando City នៅ Italy ជាមួយ Venezia នៅ Australia ជាមួយ Melbourne City និងនៅ Turkey ជាមួយ Adana Demirspor។ លេងបាល់ទាត់ក៏ពិតមែនប៉ុន្តែក៏បានបទពិសោធសប្បាយជាមួយប្រទេសថ្មីៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង