កំណត់ត្រារបស់ Ronaldo មួយនេះនឹងត្រូវបានបំបែកងាយៗនៅ Champions League

តើប្រិយមិត្តដឹងទេថាកំណត់ត្រារបស់ Ronaldo មួយនេះនឹងត្រូវបានបំបែកងាយៗ ដោយសារតែកំណែទម្រង់ថ្មីរបស់ UEFA Champions League ដែលចាប់ផ្តើមនៅរដូវកាលក្រោយនេះ។ Ronaldo រកគ្រាប់បាល់បាន១៧គ្រាប់នៅក្នុងការប្រកួតត្រឹមតែ ១១ប៉ុណ្ណោះនៅ Champions League ក្នុងរដូវកាល2013/2014 ហើយនេះក៏ជាកំណត់អ្នករកគ្រាប់បាល់ច្រើនជាងគេផងដែរក្នុងមួយរដូវកាល។ Ronaldo បានចូលរួមរកគ្រាប់ចំនួន ២២គ្រាប់ដោយ assists បាន៥ដងក្នុងរដូវកាលនោះ ប៉ុន្តែតើកំណត់ត្រានោះនឹងត្រូវបានបំបែកដោយរបៀបណា?

កំណែទម្រង់ថ្មីរបស់ Champions League គឺមានក្រុមថ្មីច្រើនដែលចូលរួមលេងពានរង្វាន់មួយនេះ ដូច្នេះមានការប្រកួតច្រើនដែលត្រូវលេង ដែលមានន័យថាវាងាយស្រួលក្នុងការបំបែកកំណត់ត្រារបស់ Ronaldo ចាំមើលថាតើកីឡាកររូបណានឹងបំបែកកំណត់ត្រាមួយនេះ ហើយរហ័សនាម Mr.Champions League របស់ Ronaldo អាចនឹងបាត់បង់ដែរឬទេ?

អត្ថបទដែលជាប់ទាក់ទង