អ្នកគាំទ្រ Napoli ត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលអបអរការឈ្នះពានលីគ
Napoli បានគ្រងដំណែងជើងឯក Serie A បន្ទាប់ពីស្មើគ្នា 1-1 ទល់នឹង Udinese ប៉ុន្តែការអបអរការឈ្នះពាននេះ ត្រូវបានរំសាយ ខណៈដែលអ្នកគាំទ្រទាំងពីរបានប៉ះទង្គិចគ្នានៅលើទីលាន ។
បុរសម្នាក់ត្រូវបានបាញ់សម្លាប់នៅទីក្រុង Naples កាលពីយប់ថ្ងៃព្រហស្បតិ៍បន្ទាប់ពីការឈ្នះពានលីគអ៊ីតាលី Serie A របស់ Napoli ដែលត្រូវបានរំខានដោយការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ Napoliជាមួយអ្នកគាំទ្រ Udinese។ Napoli បានឈ្នះពាន Scudetto ជាលើកដំបូងចាប់តាំងពីលោក Diego Maradona ជួយពួកគេឱ្យឈ្នះពានរង្វាន់បាល់ទាត់កំពូលរបស់អ៊ីតាលីមួយនេះ កាលពី33ឆ្នាំមុន ។
នាក់គាំទ្រ Napoli ប្រហែល 60,000 នាក់បានប្រមូលផ្តុំគ្នាចូលទៅក្នុងកីឡដ្ឋានរបស់ពួកគេ ដើម្បីមើលការប្រកួតខាងលើដោយផ្ទាល់ ខណៈដែលគ្រាប់បាល់របស់ Osimhen បានបង្កឱ្យមានការអបអរដ៏អស្ចារ្យ ។
ការអន្តរាគមន៍របស់ប៉ូលិស មិនបានធ្វើអោយក្រុមអ្នកគាំទ្រទាំងពីរក្រុមបំបែកហ្វូងឡើយ ខណៈអ្នកគាំទ្របានបន្លឺសម្លេងរថយន្តនៅតាមដងផ្លូវ។ ហើយយប់នៃការប្រារព្ធពិធីនេះបានធ្វើឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយបុរសម្នាក់បានស្លាប់ និងប្រហែល ២០០ នាក់ផ្សេងទៀតរងរបួស។
កាសែត Daily Mail បានរាយការណ៍ថា Vincenzo Costanzo អាយុ 26 ឆ្នាំបានស្លាប់បន្ទាប់ពីត្រូវបានគេបាញ់ ក្នុងអំឡុងពេលអបអរនៅតាមដងផ្លូវ។ ចំណែកមនុស្ស៣នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍នេះដែរ ដោយពេលនេះប៉ូលិសកំពុងស៊ើបអង្កេតពីស្ថានការណ៍មួយនេះផងដែរ ។