ពេលនេះ Messi ចេញមុខជុំវិញរឿងទៅអារ៉ាប់ប៊ីសាអូឌីត
ជាការពិតណាស់តារាឆ្នើម Lionel Messi ត្រូវបានក្លិប PSG ព្យួរការប្រកួតចំនួន ២សប្ដាហ៍ និងមិនឲ្យចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមដោយសារតែរូបគេបានធ្វើដំណើរទៅកាន់ទឹកដីអារ៉ាប់ប៊ីសាអូឌីតដោយគ្មានការអនុញ្ញាតិ។ ពេលនេះ Messi បានចេញបងស្រាយហើយចំពោះទង្វើរដែលខ្លួនបានធ្វើនេះ។
Lionel Messi បាននិយាយថា ៖ ជាការពិតណាស់ ខ្ញុំចង់សុំទោសមិត្តរួមក្រុមរបស់ខ្ញុំ និងចំពោះក្លិប។ ខ្ញុំគិតដោយស្មោះត្រង់ថា ពួកយើងគួរមានថ្ងៃសម្រាកបន្ទាប់ពីការប្រកួត ដូចដែលយើងបានធ្វើពេញមួយសប្តាហ៍មុន សូមអភ័យទោសចំពោះអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំនឹងគោរពការសម្រេចចិត្តរបស់ក្លិប។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំតែងតែមានពាក្យចចាមរាមថា រូបគេអាចនិងផ្លាស់ទៅលេងនៅទឹកដីប្រទេសអារ៉ាប់ ហើយគេបានទៅប្រទេសនេះដោយគ្មានការដឹងលឺពីក្លិប PSG ទើបធ្វើឲ្យក្លិបរបស់បារាំងមួយនេះដាក់ពិន័យតែម្ដង៕