Tottenhamspurs បានបន្តកិច្ចសន្យាខ្ចីជើង Timo Werner ពីក្រុម RB Leipzig រហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយ

កីឡាករ Timo Werner បានបង្ហាញខ្លួន 14ដងគ្រប់ការប្រកួតទាំងអស់ និងស៊ុតបញ្ចូលទីបាន២គ្រាប់តែប៉ុណ្ណោះសម្រាប់ Tottenhamspurs បន្ទាប់ពីរូបគេបានចាកចេញពីលីគកំពូល Bundesliga កាលពីខែមករាកន្លងទៅ ។

ក្រុម Tottenhamspurs ក៏មានជម្រើសក្នុងការទិញផ្តាច់កុងត្រាលើកីឡាករវ័យ 28ឆ្នាំរូបនេះផងដែរ ក្នុងតម្លៃខ្លួន 15លានផោននៅរដូវក្តៅនេះ

ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះត្រូវបានខកខានការប្រកួត 5ប្រកួតចុងក្រោយសម្រាប់ក្រុម Spurs ក្នុងពានរង្វាន់ Premier League បន្ទាប់ពីរូបគេមានបង្ហាញរបួសសរសៃពួរក្នុងការប្រកួតទល់នឹងក្រុមកាំភ្លើងធំ Arsenal កាលពីថ្ងៃទី28 ខែមេសា ដោយរូបគេ ត្រូវបានបង្ខំចិត្តឱ្យចាកចេញពីទីលានប្រកួតត្រឹមនាទីទី 31 ។

Tottenhamspurs ទទួលបានចំណាត់ថ្នាក់លេខ 5 ក្នុងលីគកំពូលអង់គ្លេស ហើយនឹងមានឈ្មោះលេងក្នុងពេលពានរង្វាន់ Europa League នៅរដូវកាលក្រោយផងដែរ ។

គួរបញ្ជាក់ផងដែរថា Timo Werner បានស៊ុតបញ្ចូលទីបាន ២៣គ្រាប់ក្នុងការបង្ហាញខ្លួន ៨៩ប្រកួតអំឡុងពេលរូបគេលេងអោយក្រុមតោខៀវ Chelsea ដោយរូបគេបានជួយអោយក្រុមនេះឈ្នះពានរង្វាន់ Champions League, UEFA Super Cup និង FiFA Club World Cup មុនពេលរូបគេទៅចូលរួមជាមួយក្រុម RB Leipzig ក្នុងឆ្នាំ 2022 វិញ ។

អត្ថបទដែលជាប់ទាក់ទង