ខ្សែបម្រើរបស់ Manchester City ម្នាក់នេះ ឡើងតម្លៃខ្លួនខុសពីធម្មតាក្រោយចប់រដូវកាល ២០២៣ /២០២៤

ក្រោយពីចប់រដូវកាលឆ្នាំ២០២៣/២០២៤ នាពេលថ្មីៗនេះ ខ្សែបម្រើ Phil Foden បានឡើងតម្លៃខ្លួនខុសពីធម្មតារហូតទៅដល់៣ដង ពោលគឺតាំងពីតម្លៃខ្លួន ១១០លានអ៊ឺរ៉ូ រហូតដល់ ១៥០លានអ៊ឺរ៉ូ ។

កាលពីចុងឆ្នាំ២០២៣កន្លងទៅ ខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ ២៤ឆ្នាំរូបនេះមានតម្លៃខ្លួនប្រមាណ ១១០លានអ៊ឺរ៉ូប៉ុណ្ណោះ ក្រោយពីទីផ្សារដោះដូរកីឡាករកាលពីពាក់កណ្តាលខែមិនា ឆ្នាំ២០២៤តម្លៃខ្លួនរបស់គេបានកើនឡើងរហូតទៅដល់ ១៥០លានអ៊ឺរ៉ូ ។ Foden ជាកីឡាករដែលបណ្តុះបណ្តាលដោយក្រុមមេឃខៀវ Manchester City ផ្ទាល់ដោយរូបគេឡើងមកលេងឈុតធំនៅឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន៥លានអ៊ឺរ៉ូប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នរូបគេមានតម្លៃខ្លួនរហូតដល់ ១៥០លានអ៊ឺរ៉ូ ។

ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានជួយក្រុម Manchester City ឈ្នះពានរង្វាន់ជាច្រើនដូចជា ៖

ពានរង្វាន់ Premier League ចំនួន៦ដង

ពានរង្វាន់ Champions League ចំនួន១ដង

ពានរង្វាន់ Club World Cup ចំនួន១ដង

ពានរង្វាន់ UEFA Super Cup ចំនួន១ដង

ពានរង្វាន់ FA Cup ចំនួន២ដង

ពានរង្វាន់ League Cup ចំនួន៤ដង

ពានរង្វាន់ Community Shield ចំនួន២ដង

នៅក្នុងរដូវកាលនេះ រូបគេបានលេងអោយក្រុម Manchester City បាន ៥២ប្រកួត ដោយស៊ុតបញ្ចូលទីបាន ២៧គ្រាប់ ។ រូបគេក៏បានឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំរដូវកាលនេះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង