Bellingham បានបោះឆ្នោតអោយឈ្នះពានរង្វាន់ La Liga Player of the Year

ខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលក្នុងលីគកំពូល La Liga ក្នុងឆ្នាំដំបូងរបស់គាត់ជាមួយក្រុម Real Madrid ។

Bellingham វ័យ ២០ឆ្នាំបានស៊ុតបញ្ចូលទី ២៣គ្រាប់ បញ្ជូនបាល់អោយមិត្តរួមក្រុមបាន ១២ដងក្នុងការបង្ហាញខ្លួនបាន ៤១ប្រកួតគ្រប់ការប្រកួតទាំងអស់សម្រាប់ Real Madrid ។

ក្នុងក្របខ័ណ្ឌ Champions League Bellingham បានរួចចំណែកជាច្រើនដែលបានជួយអោយក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលរូបគេនិងត្រូវប៉ះអតីតក្រុមចាស់របស់ខ្លួនគឺ Borussia Dortmund នៅកីឡដ្ឋាន Wembley នៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ វេលាម៉ោង ០២:០០ រំលងអាធ្រាត្រ ។

រូបគេក៏ធ្លាប់ឈ្នះពានរង្វាន់ Bundesliga Player of the Season 2022/2023 ដែលលេងអោយក្រុម Dortmund មុនពេលផ្លាស់មកកាន់ Real Madrid ក្នុងតម្លៃខ្លួន ១០៣លានអ៊ឺរ៉ូ ។

សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសវិញ រូបគេធ្លាប់បានបង្ហាញខ្លួនបាន ២៩ប្រកួត និងស៊ុតបញ្ចូលទីបាន ៣គ្រាប់ គាត់ត្រូវបានគេរំពឹងថានិងដើរតួយ៉ាងសំខាន់ក្នុងការប្រកួតអោយក្រុមជម្រើសជាតិអង់គ្លេស ក្នុងពានរង្វាន់ Euro 2024 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ខែមិថុនាខាងមុខនេះហើយ ។

អត្ថបទដែលជាប់ទាក់ទង