ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ូហ្គាយម្នាក់នេះ បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ

អតីតកីឡាករ PSG និងបិសាចក្រហម Manchester United កីឡាករ Edison Cavani បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ុយរ៉ូហ្គាយហើយ បន្ទាប់ពីរូបគេបាន Post នៅលើបណ្តាញសង្គមរបស់គាត់កាលពីម្សិលមិញ ។

ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះបានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបាន ១៣៦ប្រកួត និងស៊ុតបញ្ចូលទីបាន ៥៨គ្រាប់ ក្នុងនោះរូបគេក៏រួមចំណែកជួយអោយក្រុមឈ្នះពានរង្វាន់ Copa America កាលពីឆ្នាំ ២០១១ ដោយបានយកឈ្នះក្រុម ប៉ារ៉ាហ្គាយ ក្នុងលទ្ធផល ៣ទល់នឹង០ ។

គួរបញ្ជាក់ផងដែរថា ការចូលនិវត្តន៍នេះគឺចំពោះតែក្រុមជម្រើសជាតិអ៊ុយរ៉ូហ្គាយតែប៉ុណ្ណោះ សម្រាប់ក្រុម Boca Juniors រូបគេនៅតែបន្តលេងដដែល ដោយបច្ចុប្បន្នរូបគេកំពុងលេងអោយក្រុម Boca Juniors នៅឯប្រទេសអាហ្សង់ទីន ដោយបានបង្ហាញខ្លួនបាន ៣៤ប្រកួត និងរកគ្រាប់បាន ១៥គ្រាប់ផងដែរ ។

Cavani ធ្លាប់លេងអោយក្រុមធំៗជាច្រើនដូចជា Napoli, PSG និង Manchester United ។ កាលលេងអោយក្រុម PSG រូបគាត់បានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំំផុតទី២ របស់ក្រុម PSG ដោយរកបាន ២០០គ្រាប់ក្នុងការបង្ហាញខ្លួន ៣០១ប្រកួត តាមពីក្រោយកីឡាករ Kylian Mbappe ដោយរូបគេរកបាន ២៥៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣០៨ប្រកួត ។

អត្ថបទដែលជាប់ទាក់ទង