អនាគត Greenwood សម្រេចលើម្ចាស់ក្លិបថ្មី
ថ្នាក់ដឹកនាំកំពូលរបស់ក្លិប Manchester United នឹងសម្រេចវាសនារបស់កីឡាករ Mason Greenwood នៅពេលដែលមានម្ចាស់ក្លិបថ្មីចូលមកកាន់ដំណែង បន្ទាប់ពីមានមហាសេដ្ឋីជាច្រើនកំពុងតែចង់បានក្លិបបិសាចក្រហម។
យ៉ាងណាម្ចាស់ក្លិបបច្ចប្បន្នត្រកូល Glazers នៅតែចង់ឲ្យ Greenwood បន្ដអាជីពបាល់ទាត់របស់គេនៅទីនេះទៀត ទាំងសាមីខ្លួនក៏ចង់ដូចគ្នាដែលទោះជាយ៉ាងណាក៏ដោយ ក្នុងករណីម្ចាស់ថ្មីរបស់ក្លឹបឡើងកាន់តំណែង ថាតើអនាគតរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះអាចបន្តនៅទឹកដី Old Trafford ទៀតឫយ៉ាងណា?
គួរបញ្ជាក់ថា ក្រោយពីពាក់ព័ន្ធនិងរឿងអំពើរហឹង្សា និងការគំរាមរំលោភសេពសន្ថវៈ រួចមកពេលនេះ Mason Greenwood ហាក់មិនសូវមានការពេញចិត្តពីថ្នាំក់ដឹកនាំក្លិបនោះទេ។