គ្រូ Liverpool និយាយមួយម៉ាត់ មុនទីផ្សារដោះដូរកីឡាករមកដល់

គ្រូបង្វឹកក្លិប Liverpool លោក Jürgen Klopp ថាត្រូវតែទិញយកកីឡាករដែលសំខាន់ៗក្នុងការជួយស្ដារក្រុមឡើងយ៉ាងដាច់ខាត។ បច្ចុប្បន្នក្រុមហង្សក្រហមកំពុងប្រឈមនឹងការធ្លាក់ទម្រង់លេងជាខ្លាំង ថែមទាំងរបួសកីឡាករជាច្រើនដែលមិនអាចចូលទីលានផងដែរ។ ថែមទាំងធ្វើអោយក្រុមកាន់តែដុនដាប។យ៉ាងអ្នកចាត់ការទូទៅរូបនេះនិយាយថា

Jürgen Klopp៖ យើងនឹងនាំយកកីឡាករដែលអាចជួយយើង 100% ជាធម្មតាយើងតែងតែទទួលបានកីឡាករដែលយើងចង់បាន។ប្រសិនបើពួកគេមានតម្លៃលើស នោះយើងមិនអាចធ្វើវាបានទេ។ប៉ុន្តែខ្ញុំប្រាកដថាយើងនឹងនាំយកកីឡាករដែលយើងចង់បាន ជាពិសេសកីឡាករ Mac Allister និង Mason Mount អាទិភាពខ្ពស់។

គួរបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool បានធ្លាក់ចុះខ្លាំងនៅរដូវកាលនេះ ហើយក៏មិនប្រាកដថាមានកៅអី UEFA Champions League ផងដែរ។

អត្ថបទដែលជាប់ទាក់ទង