Man City មិនចាត់ទុកការប្រកួតយប់នេះជាមួយ Real Madrid ជាការសងសឹកឡើយ

ជាការពិតណាស់ ក្លិបស្ដេចសរ Real Madrid បានទំលាក់ក្រុម Manchester City ក្នុងវគ្គ ៤ក្រុមចុងក្រោយកាលពីរដូវកាលមុនពាន់រង្វាន់ UEFA Champions League ហើយបច្ចុប្បន្នក្រុមទាំងពីរនេះត្រូវប៉ះគ្នាម្ដងទៀត យ៉ាងណាគ្រូវបង្វឹកមេឃខៀវលោក Pep Guardiola បានលើកឡើងថា ការប្រកួតលើកនេះវាមិនមែនជាការសងសឹកឡើយ។

Pep Guardiola៖ យើងមិនមែនស្ថិតនៅទីនេះដើម្បីសងសឹកឡើយ ប៉ុន្តែយើងស្ថិតនៅទីនេះ ដើម្បីបង្កើតឱកាស វាជាកំហុសដ៏ធំមួយក្នុងការគិតពីរឿងអតីតនោះ មេរៀនដែលយើងបានរៀនពីឆ្នាំមុន គឺមិនមែនជាការសងសឹកឡើយ តែជាមេរៀនមួយអំពីអ្វីដែលបានកើតឡើង ដើម្បីដណ្តើមយកលទ្ធផលល្អ លេងឲ្យបានល្អ ដើម្បីធ្វើការប្រកួតនេះមានលក្ខណៈបើកចំហរនៅទីក្រុង Manchester។

គួរបញ្ជាក់ថា Real Madrid នឹងត្រូវប៉ះជាមួយក្រុម Manchester City ក្នងវគ្គ ៤ក្រុមចុងក្រោយ ដដែលវេលាម៉ោង ២:០០យប់នេះ៕

អត្ថបទដែលជាប់ទាក់ទង