Lionel Messi នឹងបំបែកកំណត់ត្រារបស់ Ronaldo បើសិនរូបគេផ្ទេរទៅ Al-Hilal

ការផ្ទេរកំណត់ត្រារបស់ Lionel Messi ទៅ Al-Hilal ត្រូវបានគេរាយការណ៍ថា កិច្ចព្រមព្រៀងរបស់ Messi បានសម្រេចដោយជោគជ័យហើយ ដោយកីឡាករអាហ្សង់ទីនរូបនេះនឹងត្រលប់មកជួបជុំជាមួយ Cristiano Ronaldo នៅប្រទេសអារ៉ាប៊ីសាអូឌីត ។

ម្ចាស់ Ballon d’Or ៧សម័យរូបនេះ ត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងថា នឹងចុះកិច្ចព្រមព្រៀងថ្មីជាមួយក្លឹបយក្សបារាំង Paris Saint-Germain ។ ដោយសារលក្ខខណ្ឌថ្មីមិនសូវទំនង Messi សម្រេចចិត្តចាកចេញពីក្លិបមួយនេះនៅរដូវក្តៅនេះ ។

ម្ចាស់ជើងឯក World Cup ឆ្នាំ 2022 ខាងលើមានពាក្យចរចាមអារ៉ាមថានឹងចូលរួមជាមួយ Barcelona ប៉ុន្តែដោយសារបញ្ហាផ្នែកហិរញ្ញវត្ថុនៅ Camp Nou បានធ្វើឱ្យការវិលត្រឡប់របស់ Messi មិនអាចទៅរួចនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ Messi ត្រូវបានគេរាយការណ៍ថា​នឹងចូលរួមជាមួយ Al-Hilal ក្រោយចប់រដូវកាលជាមួយ Paris Saint-Germain ។

អត្ថបទដែលជាប់ទាក់ទង