ឪពុក Messi ចេញមុខច្រានចោលរឿងមួយនេះរបស់កូនប្រុសហើយ
បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនថា ម្ចាស់ជើងឯកពានរង្វាន់ Ballon D’or ៧សម័យ កីទ្បាករ Lionel Messi យល់ព្រមចុះកិច្ចព្រមព្រៀងជាមួយក្លឹប Al Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីត នារដូវកាលក្រោយ ឪពុកកីឡាករលំដាប់ពិភពលោក លោក Jorge ចេញមុខមកបំភ្លឺលើករណីនេះ ។
ឪពុកកីឡាករ Lionel Messi លោក Jorge Messi បានចេញមុខច្រានចោលនូវព័ត៌មានចចាមអារ៉ាមមួយចំនួនថា កូនប្រុសលោកបានចុះកិច្ចព្រមព្រៀងរួចរាល់ជាមួយក្លឹបខាងលើនេះ នាចុងបញ្ចប់រដូវកាល ដោយសម្រេចចិត្តមិនបន្តលើកិច្ចសន្យាថ្មីជាមួយក្លឹបអ្នកមានបារាំង Paris Saint German នោះទ្បើយ។
ជាមួយគ្នានោះ កិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរូបនេះ នឹងផុតកំណត់ជាមួយក្រុម PSG នៅរដូវកាលនេះផងដែរ។ កីឡាករ Lionel Messi ត្រូវក្លឹប PSG ពិន័យ២ប្រកួត បន្ទាប់ពីហោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយគ្មានការអនុញ្ញតពីក្លឹបយក្សបារាំងនេះ កាលពីសប្តាហ៍មុន ដែលធ្វើឱ្យខកខានការហ្វឹកហាត់ជាមួយក្លឹប។
សូមបញ្ជាក់ថា កីឡាករ Lionel Mess គឺជាទូតសុឆន្ទៈសម្រាប់វិស័យទេសចរណ៍នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
យ៉ាងណា ក្រោយពីមានការដាក់ពិន័យពីក្លឹបយក្សបារាំងនេះ កីទ្បាករ Lionel Messi បានចេញមុខដោយផ្ទាស់ក្នុងវីដេអូ ដើម្បីសុំទោលមិត្តរួមក្រុម និងថ្នាក់ដឹកនាំក្លឹប និងបានវិលត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។