ឪពុក Haaland បាន​នាំ​ខ្លួន​ចេញ​ពីកីឡាដ្ឋាន Real Madrid បន្ទាប់​ពី​ធ្វើរឿងមួយនេះ (មានវីដេអូ)

ឪពុករបស់ Erling Haaland លោក Alfie Haaland ត្រូវបានដកចេញពីការប្រកួតរបស់ Manchester City ជាមួយ Real Madrid បន្ទាប់ពីលោកបានជេរប្រមាថអ្នកគាំទ្រ និងគប់សណ្តែកដី ។

អតីតខ្សែបម្រើរបស់ Man City រូបនេះបានមកកីឡាដ្ឋាន Santiago Bernabeu កាលពីយប់ថ្ងៃអង្គារ ប៉ុន្តែមិនបានឃើញកូនប្រុសរបស់គាត់ទទួលជ័យជម្នះនោះទេ ដោយឱកាសដ៏ល្អបំផុតរបស់ Haaland បានរារាំងដោយការប្រជែងរបស់ David Alaba ។
អ្នកកាសែតជនជាតិអេស្បាញ Inaki Angulo រាយការណ៍ថាគាត់ត្រូវបានគេចោទប្រកាន់ថាបានប្រមាថដល់ក្រុម Madrid ក្នុងអំឡុងពេលប្រកួត ហើយថែមទាំងបានគប់សណ្តែកដីដាក់អ្នកគាំទ្រ Real Madrid ទៀតផង។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតស្មើរគ្នា កាលពីយប់មិញ តារាឆ្នើមប្រេស៊ីល Vinicius Junior របស់ Madrid បានស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យក្នុងតង់ទីមួយ បន្ទាប់មក Kevin De Bruyne ក៏បានរកគ្រាប់តាមស្មើរអោយ Man City វិញផងដែរក្នុងតង់ទីពី ។

អត្ថបទដែលជាប់ទាក់ទង