PSG នឹងនាំយកគ្រូបង្វឹកល្បីឈ្មោះរូបនេះ ជំនួសដំណែងលោក Galtier

ម្ចាស់ជើងឯកបារាំងកំពុងចរចារជាមួយគ្រូបង្វឹក Roma ដើម្បីជំនួសតំណែងលោក Christophe Galtier ដែលអាចផ្តល់ភាពខ្លាំងត្រឡប់មកវិញអោយ Paris Saint-Germain ។

Paris Saint-Germain មាន 10 ពិន្ទុដាច់នៅលើកំពូលតារាងនៃ Ligue 1 ។ ប៉ុន្តែលទ្ធផលប៉ុណ្ណេះមិន​អាច ធ្វើអោយម្ចាស់ក្លិប PSG លោក Al-Khelaifi សប្បាយចិត្តនោះឡើយ ។ ដូច្នេះទើប PSG ធ្វើការចរចារនាំយកលោក​ Jose Mourinho មកដឹកនាំ ហើយលោកក៏ត្រូវបានអ្នកគាំទ្រ PSG ពេញចិត្តផងដែរ ។

PSG សង្ឃឹមថា Mourinho ព្រមទទួលយកសំណើរមួយនេះ ។ ម្ចាស់រហ័សនាម ‘The Special One’s’ ក៏កំពុងតែត្រៀមខ្លួនមកកាន់ PSG ផងដែរបើតាមការលើកឡើងរបស់ប្រភព បរទេសមួយចំនួន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក​ Mourinho កំពុងដឹកនាំ Roma ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនសពានរង្វាន់ UEFA Europa League ដែលត្រូវប៉ះ Bayer Leverkuseen នាយប់នេះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង