Aston Villa បានចាប់អារម្មណ៍នាំយកតារាឆ្នើមរបស់ Real Madrid រូបនេះ

ដោយសារមិនសូវទទួលបានការលេងច្រើន អនាគតរបស់ Marco Asensio នៅ Real Madrid អាចនឹងត្រូវកាត់ផ្តាច់នារដូវក្តៅនេះ ខណៈ Aston Villa ចង់នាំគាត់ទៅទឹកដី Villa Park ។

Aston Villa ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយក Marco Asensio លើការផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។ កីឡាករជម្រើសជាតិអេស្បាញរូបនេះ នៅសល់កុងត្រារយៈពេលប្រាំមួយសប្តាហ៍ទៀតសម្រាប់កិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ជាមួយក្លឹប Real Madrid ហើយទោះបីជាខ្សែប្រយុទ្ធរូបនេះចង់បន្តស្នាក់នៅ Bernabeu ក៏ដោយក៏ Aston ជឿជាក់ថាពួកគេបញ្ចុះបញ្ចូល Asensio ឱ្យចូលរួមជាមួយលោក Unai Emery បានដែរ ។

Asensio បានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ 2015 ដែលមានអាយុត្រឹមតែ 19 ឆ្នាំប៉ុណ្ណោះ ។ ហើយគាត់បានក្លាយជាជើងឯក Champions League និង LaLiga បីដង។ ទោះបីជាយ៉ាងណា ក្នុងរដូវកាលនេះ Asensio បានធ្លាក់ទម្រង់ខ្លាំងហើយលោក Carlo Ancelotti បានប្រើប្រាស់រូបគេជាអ្នកជំនួសនៅតង់ទីពីរ។ ទោះយ៉ាងណា Asensio រកបាន ១១ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៨ ដងក្នុងការបង្ហាញខ្លួន ៤៦ លើកសម្រាប់ក្រុមដែលមានរហ័សនាម អធិរាជសរ មួយនេះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង