មិនគួរអោយជឿរ! Spurs ត្រៀមធ្វើរឿងមួយនេះដើម្បីចងជើង Harry Kane

ប្រធានក្លឹប Spurs លោក Daniel Levy បានលើកឡើងពីលទ្ធភាពដែលរូបសំណាករបស់ Kane អាចនឹងត្រូវបានសាងសង់នៅថ្ងៃណាមួយខាងក្រៅកីឡាដ្ឋាន Tottenham Hotspur ។ ហើយ Kane គឺជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើនបំផុតសម្រាប់​ក្លិប​មួយនេះផងដែរ ។ គាត់​ក៏​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​សម្រាប់ក្រុមជម្រើសជាតិ​អង់គ្លេស​ដែរ ដោយ​បាន​វ៉ាដាច់ Wayne Rooney ។

Kane បានប្រាប់ Sky Sports ថា “រូបសំណាកមួយ មិនអាចបញ្ចប់អាជីពរបស់ខ្ញុំបានទេ ខ្ញុំពេញចិត្តចំពោះពាក្យដែលលោកប្រធានបាននិយាយអំពីខ្ញុំ ប៉ុន្តែចុងក្រោយអ្វីដែលខ្ញុំអាចធ្វើបានគឺ នឹងលះបង់គ្រប់យ៉ាងនៅលើទីលាន ។ នៅគ្រប់ពេល គ្រប់ការប្រកួត ខ្ញុំនឹងព្យាយាមជួយក្រុមតាមអ្វីដែលអាចធ្វើទៅបាន”។

គួរបញ្ជាក់ផងដែរថា ប្រធានក្លិបរបស់ Spurs ធ្វើរឿងមួយនេះក៏ដោយសារតែមានពាក្យចរចារអារ៉ាមថា Harry Kane នឹងចាកចេញពីក្រុមមួយនេះនៅ ចបរដូវកាលនេះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង