Ronaldo មានកិច្ចព្រមព្រៀងសម្ងាត់មួយ និងថែមទាំងបញ្ជាក់ពីបញ្ហាស្នេហា
កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា មានកិច្ចសន្យាសម្ងាត់ជាមួយបុគ្គលិកដែលធ្វើការនៅក្នុងផ្ទះរបស់រូបគេ សូម្បីតែអង្គរក្សការពារសមាជិកគ្រួសារទាំងមូល។ ហើយថ្មីៗនេះ Ronaldo និង Rodriguez ក៏មានព័ត៌មានជាច្រើជាចុះផ្សាយអំពីទំនាក់ទំនងរបស់ពួកគេផងដែរ។
យ៉ាងណាបច្ចុប្បន្ន គូស្នេហ៍មួយគូនេះក៏បានផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតហើយ ខណៈដែលខ្សែប្រយុទ្ធឆ្នើមបានចូលរួមជាមួយក្រុម Al-Nassr ប៉ុន្តែមានពាក្យចរចាមអារ៉ាមថា Ronaldo កំពុងស្វែងរកការចាកចេញពីក្លឹបនៅរដូវក្តៅ។
យោងតាមទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel បានឲ្យដឹងថា កីឡាករបាល់ទាត់ដ៏ល្បីល្បាញរូបបានឱ្យបុគ្គលិកទាំងអស់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយ មុននិងចូលបម្រើការក្នុងភូមិគ្រឹះរបស់គេ ដែលកិច្ចព្រមព្រៀងនេះមានសុពលភាពរហូតដល់ 70 ឆ្នាំរហូតដល់កីឡាករសញ្ជតិព័រទុយហ្គាសរូបនេះបានស្លាប់ ដោយខ្លឹមសារក្នុងកិច្ចព្រមព្រៀងមានអត្ថន័យយ៉ាងខ្លីថា ត្រូវហាមឃាត់បុគ្គលិកមិនឱ្យបញ្ចេញព័ត៌មានណាមួយអំពី Ronaldo ឬជីវិតក្រុមគ្រួសារទៅកាន់ពិភពខាងក្រៅ រួមបញ្ចូលទាំង Georgina Rodriguez កូនរបស់ពួកគេ Cristiano Jr, Eva, Mateo, Alana, Bella Esmeralda និងបងប្អូនបង្កើតរបស់ Cristiano Ronaldo។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ម្តាយរបស់កីឡាករឆ្នើមរូបនេះគឺលោកស្រី Dolores Aveiro បានច្រានចោលការអះអាងអំពីការបែកបាក់គ្នារវាងគូស្នេហ៍មួយគូនេះ ថាជាការកុហកទាំងស្រុង៕