Xavi ត្រូវបានគេរាយការណ៍ថាចង់បាន Messi និងខ្សែបម្រើវ័យ 24 ឆ្នាំរូបនេះមកកាន់ Barcelona នារដូវក្តៅ
អ្នកចាត់ការក្លឹប Barcelona លោក Xavi Hernández ត្រូវបានគេរាយការណ៍ថា មានគម្រោងចុះហត្ថលេខាលើតារាឆ្នើម Lionel Messi ពី Paris Saint-Germain និងខ្សែបម្រើ Martin Zubimendi ពី Real Sociedad នៅរដូវក្តៅនេះ។ ដោយក្រុមយក្សកាតាឡានមានបំណងចង់ពង្រឹងតំបន់ប្រយុទ្ធ និងតំបន់បម្រើរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
យោងតាមគេហទំព័រ Mundo Deportivo បានឲ្យដឹងថា អ្នកចាត់ការទូទៅ និងក្លិបបានបង្វែរការចាប់អារម្មណ៍ ពីពាន់រង្វាន់លីគទាំងអស់ ដោយមកចាប់អារម្មណ៍លើទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះវិញ។ដែលពួកគេបានផ្ដោតលើ Messi និង Zubimendi ឲ្យក្លាយជាគោលដៅធំបំផុតត្រៀមប្រជែងយករូបគេទាំងពីរនៅថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថា Lionel Messi នឹងផុតកំណត់កិច្ចព្រមព្រៀងនៅរដូវក្តៅនេះ ហើយរបាយការណ៍ថ្មីៗបានអះអាងថាខ្សែប្រយុទ្ធរូបនេះនឹងចាកចេញពីក្លិបដោយមិនគិតតម្លៃផ្ទេរ៕