ម្តាយរបស់ Ronaldo ថាមកពីមូលហេតុមួយនេះទើបមិនទៅលេងកូនប្រុស និងចៅៗញឹកញាប់
ម្តាយរបស់ Cristiano Ronaldo គឺលោកស្រី Dolores Aveiro បានបើកចំហរអំពីមូលហេតុដែលគាត់មិនទៅលេងកូនប្រុស និងក្រុមគ្រួសារជាញឹកញាប់។ គាត់បានអះអាងថាធ្វើដំណើរតាមយន្តហោះចំណាយពេលច្រើនម៉ោងហើយធ្វើឱ្យគាត់នឿយហត់។
នៅក្នុងកម្មវិធីមួយនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបក្នុងទីក្រុង Funchal ប្រទេសព័រទុយហ្គាល់ លោកស្រី Aveiro ត្រូវបានគេសួរអំពីទំនាក់ទំនងរបស់គាត់ជាមួយកូនប្រុសរបស់គាត់ ថាហេតុអ្វីបានជាលោកស្រីមិនមកលេងពួកគេញឹកញាប់។ គាត់បានច្រានចោលពាក្យចចាមអារ៉ាមទាំងអស់ ដែលដកស្រង់ដោយ Jornal da Madeira ថា៖
“វាត្រូវចំណាយពេលច្រើនម៉ោងតាមយន្តហោះ។ វានឿយហត់ណាស់”
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះក៏មានពាក្យចចាមអារ៉ាមថា Georgina Rodriguez ដែលជាដៃគូរបស់ Cristiano Ronaldo មិនមានទំនាក់ទំនងល្អជាមួយគ្នានោះទេ។