Arsenal និង PSG កំពុងដណ្តើមគ្នាចុះហត្ថលេខាលើតារា Bundesliga នៅរដូវក្តៅនេះ។
Arsenal ត្រូវបានគេរាយការណ៍ថារំពឹងថា Paris Saint-Germain នឹងចូលរួមក្នុងការប្រជែងយកខ្សែប្រយុទ្ធ Bayer Leverkusen Moussa Diaby នៅរដូវក្តៅនេះ។
Arsenal ត្រូវបានអោយដឹងថាចង់ចុះហត្ថលេខាលើ កីឡាករសញ្ជាតិបារាំងរូបនេះនៅក្នុងខែមករា ប៉ុន្តែ Leverkusen មិនទាន់បានអនុញ្ញាតិលើការផ្ទេរនេះនោះទេ។ យោងតាម Standard ក្លឹប PSG ចង់ចុះហត្ថលេខាលើយុវជនថ្នាលរបស់ពួកគេឡើងវិញ ដែលត្រូវបានក្លឹប Bundesliga ដាក់តម្លៃ 65 លានផោនជាឧបសគ្គ ។
គួរបញ្ជាក់ផងដែរថា Bayer Leverkuseen បានចំណាយត្រឹមតែ 13 លានផោនប៉ុណ្ណោះសម្រាប់ Moussa Diaby មករួមក្រុមក្នុងឆ្នាំ 2019 ។ ហើយគាត់បានចំណាយពេល 6 ឆ្នាំជាមួយ PSG ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ 34 ប្រកួតប៉ុណ្ណោះ។