ស្ត្រីគួរតែចាប់ផ្តើមពិនិត្យរកមើលជំងឺមហារីកសុដន់នៅមុនវ័យ ៥០ឆ្នាំ

ចំណេះដឹង៖ ក្រុមការងារសេវាបង្ការរបស់សហរដ្ឋអាមេរិកកំពុងស្នើឱ្យស្ត្រីទាំងអស់ដែលមានហានិភ័យជាមធ្យមនៃជំងឺមហារីកសុដន់ ចាប់ផ្តើមពិនិត្យនៅអាយុ ៤0ឆ្នាំ ដើម្បីកាត់បន្ថយ​ហានិភ័យនៃ​ការស្លាប់ដោយសារជំងឺនេះ នេះបើយោងតាមសេចក្តីប្រកាសសេចក្តីព្រាងអនុសាសន៍ថ្មីមួយ។ វាជាការបំពេញបន្ថែម ចំពោះអនុសាសន៍ឆ្នាំ ២០១៦ ដែលក្រុមការងារបានផ្តល់អនុសាសន៍ថា ការថតកាំរស្មីអ៊ិចនៃសុដន់ ចាប់ផ្តើមនៅអាយុ ៥0 ឆ្នាំ ហើយការសម្រេចចិត្តសម្រាប់ស្ត្រីក្នុងការថតនៅអាយុ ៤0 ឆ្នាំ “គួរតែជាលក្ខណៈបុគ្គល”។ ក្រុមមួយចំនួនដូចជា សមាគមន៍មហារីកអាមេរិក បានណែនាំរួចហើយសម្រាប់ស្ត្រីឱ្យចាប់ផ្តើមថតកាំរស្មីអ៊ិចក្នុងអាយុ ៤0 ឆ្នាំ។

អនុសាសន៍របស់ក្រុមការងារថ្មីរបស់យើងគឺផ្តល់អនុសាសន៍ថា ស្ត្រីចាប់ផ្តើមពិនិត្យដោយការធ្វើ mammography សម្រាប់ជំងឺមហារីកសុដន់នៅអាយុ ៤០ ឆ្នាំ ហើយពិនិត្យរៀងរាល់ឆ្នាំរហូតដល់អាយុ ៧៤ ឆ្នាំ នេះបើតាមការលើកឡើងរបស់អនុប្រធាន USPSTF លោកវេជ្ជបណ្ឌិត Wanda Nicholson ជា ព្រឹទ្ធបុរសរង និងសាស្រ្តាចារ្យនៅសាលាសុខភាពសាធារណៈរបស់វិទ្យាស្ថាន Milken នៃសាកលវិទ្យាល័យGeorge Washington ។

USPSTF ដែលជាក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រឯករាជ្យដែលមានការណែនាំជួយក្នុងការការសម្រេចចិត្តរបស់វេជ្ជបណ្ឌិត និងមានឥទ្ធិពលលើផែនការធានារ៉ាប់រង បានចេញផ្សាយការអាប់ដេតដែលបានស្នើឡើងចំពោះការណែនាំអំពីការពិនិត្យមហារីកសុដន់របស់ខ្លួនកាលពីថ្ងៃអង្គារ៍។ អនុសាសន៍នេះមិនមែនជាចុងក្រោយទេ ប៉ុន្តែនឹងមាននៅលើគេហទំព័ររបស់ក្រុមការងារសម្រាប់មតិសាធារណៈរហូតដល់ថ្ងៃទី ០៥ ខែមិថុនា រួមជាមួយនឹងសេចក្តីព្រាងការពិនិត្យមើលភស្តុតាង និងសេចក្តីព្រាងរបាយការណ៍គំរូ។

សេចក្តីណែនាំនេះគឺសម្រាប់មនុស្សទាំងអស់ដែលត្រូវបានចាត់តាំងជាស្ត្រីនៅពេលកើត រួមទាំងស្ត្រី ស្ត្រីប្តូរភេទ និងអ្នកដែលមិនមានកូនពីរ ដែលមានហានិភ័យជាមធ្យមសម្រាប់ជំងឺមហារីកសុដន់។

លោកវិជ្ជបណ្ឌិត Nicholson បាននិយាយថា ស្ត្រីដែលមានសុដន់ក្រាស់ និងអ្នកដែលមានប្រវត្តិគ្រួសារនៃជំងឺមហារីក ជាទូទៅធ្លាក់ចូលទៅក្នុងប្រភេទនេះ ប៉ុន្តែមិនមែនស្ត្រីដែលមានប្រវត្តិនៃជំងឺមហារីកសុដន់ ឬប្រវត្តិគ្រួសារនៃការផ្លាស់ប្តូរហ្សែន ដូចជាការផ្លាស់ប្តូរហ្សែន BRCA ដូចដែលពួកគេត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់។ ការធ្វើបច្ចុប្បន្នភាពនឹងមិនអនុវត្តចំពោះអ្នកដែលមានហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ទេ ដែលអាចត្រូវបានលើកទឹកចិត្តឱ្យពិនិត្យនៅអាយុ ៤0 ឆ្នាំ ឬមុននេះរួចទៅហើយ។ ពួកគេគួរបន្តអនុវត្តតាមការពិនិត្យដែលគ្រូពេទ្យបានណែនាំ។

គួរបញ្ជាក់ថា មហារីកសុដន់គឺជាជំងឺមហារីកទូទៅបំផុតទីពីរ ក្នុងចំណោមស្ត្រីនៅសហរដ្ឋអាមេរិក ហើយអត្រានៃការស្លាប់គឺខ្ពស់បំផុតក្នុងចំណោមស្ត្រីស្បែកខ្មៅ៕

អត្ថបទបកប្រែដោយ៖ កញ្ញា មាស សំនៀង |Media365

អត្ថបទដែលជាប់ទាក់ទង