Man United បានចំណាយ 40 លានផោនដើម្បីចុះហត្ថលេខាលើអ្នកជំនួស De Gea
ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា បានសម្លឹងឃើញអ្នកចាំទីរបស់ក្លិប Brentford កីឡាករ David Raya ដើម្បីមកជំនួសដំណែងរបស់ David de Gea យ៉ាងណាអ្នកចាត់ការទូទៅលោក Thomas Frank បានព្រមានទៅកាន់ក្រុមបិសាចក្រហមថា បើចង់បាន Raya ត្រូវចំណាយប្រាក់យ៉ាងហើចណាស់ ៤០លានផោន។
ជាក់ស្ដែង កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Manchester United ទាំងបួនសម័យកាល ត្រូវបានរងការរិះគន់យ៉ាងខ្លាំងចំពោះកង្វះសមត្ថភាពដ៏ខ្លាំងរបស់រូបគេ ដោយកីឡាករសញ្ជាតិអេស្បាញបានបង្កើតកំហុសជាច្រើននៅរដូវកាលនេះ។ កិច្ចសន្យាបច្ចុប្បន្នរបស់ De Gea នៅទឹកដី Old Trafford នឹងផុតកំណត់នៅរដូវក្តៅនេះ ហើយការពិភាក្សាលើកិច្ចសន្យាថ្មីមិនទាន់ដំណើរការល្អនោះទេ។
គួរបញ្ជាក់ថា ចំពោះ David Raya នឹងត្រូវផុតកំណត់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយទឹកដី Gtech Community នៅរដូវក្តៅឆ្នាំ 2024។