អបអរសាទរ! កីឡាករ កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជាឈ្នះមេដាយមាស និងសំរឹទ្ធ

កីឡាករ កីឡាការិនីជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជាឈ្នះមេដាយមាស១ និងសំរឹទ្ធ៥ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

ចំពោះប្រភេទវិញ្ញាសា ហែល 400m Bi Fins កីឡាការិនីកម្ពុជាចំនួន២រូបបានយកមេដាយជូនជាតិ រួមមាន៖ កីឡាការិនី កាំង មុយនីន បានឈ្នះមេដាយមាស និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត បានឈ្នះមេដាយសំរឹទ្ធ។

ដោយឡែក កីឡាករជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជាចំនួន ០៤រូបទៀត បានឈ្នះមេដាយសំរឹទ្ធលេីប្រភេទវិញ្ញាសា ហែល 4x200m Surface Relay រួមមាន៖ កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ ទួន ទិត្យសត្យា កីឡាករ លឹម កែវឧត្តម និងកីឡាករ ឆោម ច័ន្ទថន៕

អត្ថបទដែលជាប់ទាក់ទង