ក្រុមបាល់ទាត់ឥណ្ខូនេសុីបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងសុីហ្គេម
ការប្រកួតវិញ្ញាសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍សុីហ្គេមបានបញ្ចប់កាលពីម្សិលមិញនេះ ដោយក្រុមជម្រើសជាតិឥណ្ខូនេសុីក្រោយយកឈ្នះក្រុមជម្រើសជាតិថៃត្រដាបត្រដួស។
ក្រុមជម្រើសជាតិឥណ្ខូនេសុី ក្រោមការដឹកនាំរបស់លោកគ្រូ Indra Sjafri គឺមិនដែលស្គាល់ពាក្យថាចាញ់ឡើយក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នេះ។ ក្នុងជម្រុះក្នុងពូលរបស់ពួកគេបានយកឈ្នះ លើមីយ៉ានម៉ា ក្នុងលទ្ធផល ៥-០ យកឈ្នះទៅលើទីម័រ ក្នុងលទ្ធផល ៣-០ ឈ្នះក្រុមជម្រើសជាតិកម្ពុជាក្នុងលទ្ធផល ២-១ និងយកឈ្នះទៅលើក្រុមហី្វលីពីន ក្នងលទ្ធផល ៣-០។ លុះមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមជម្រើសជាតិឥណ្ខូនេសុីនៅតែបន្តយកឈ្នះទៅលើក្រុមការពារមេដាយមាសឆ្នាំចាស់គឺជម្រើសជាតិវៀតណាម ក្នុងលទ្ធផល ៣ទល់២ នឹងបន្តឈ្នះថៃក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៥-២ ក្លាយជាម្ចាស់មេដាយមាសក្នុងព្រឺតិ្តការណ៍លើកទី៣២ក្នុងពេលថ្មីៗនេះផងដែរ ។
គួរបញ្ចាក់ផងដែរថានេះជាលើកទី៣ ហើយដែលក្រុមជម្រើសជាតិឥណ្ខូនេសុីក្លាយជាមេដាយមាសលើវិញ្ញាសាបាល់ទាត់ផ្នែកបុរសក្នុងព្រឹត្តិការណ៍សុីហ្គេម។