ប្រធានបាល់ទាត់ថៃចេញមុខមកសុំទោស ក្រោយទទួលបានកាតក្រហម៤លើកកាលពីយប់មិញ
សមាគមកីឡាបាល់ទាត់របស់ប្រទេសថៃបានសុំទោស និងប្តេជ្ញាស៊ើបអង្កេត បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាបាលទាត់បុរសក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ទល់នឹងឥណ្ឌូនេស៊ីត្រូវបានរំសាយដោយជម្លោះដ៏ធំចំនួនពីរ និងកាតក្រហមចំនួនបួនបានកើតឡើង។
អ្នកចាំទីថៃ Soponwit Rakyart ដែលត្រូវបានបណ្តេញចេញពីទីលាន បន្ទាប់ពីគាត់បានរត់ពីពាក់កណ្ដាលទីលាន ដើម្បីចូលរួមក្នុងការប៉ះទង្គិចគ្នាជាលើកទីពីររវាងភាគីទាំងសងខាង ដោយផ្តល់វាយមួយដៃចូលមុខគូប្រកួត។
មតិជាច្រើនបាននិយាយថា៖ “សមាគមកីឡាបាល់ទាត់ របស់ប្រទេសថៃត្រូវតែសុំទោសចំពោះការប៉ះទង្គិចគ្នាមួយនេះ ហើយត្រូវបង្កើតគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតអ្នកដែលពាក់ព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះបញ្ហាមួយនេះ” ។
ទោះបីមានភាពចម្រូងចម្រាស់នេះ កើតឡើងក៏ដោយ ក៏មិនអាចហាមឃាត់ការដណ្តើមមេដាយមាស របស់ក្រុមយុវជនរបស់ប្រទេសឥណ្ឌូនេស៊ី បានដែរ។ ប្រធានាធិបតីលោក Joko Widodo បាននិយាយថា៖
“ខ្ញុំរីករាយណាស់ដែលប្រទេសរបស់ខ្ញុំឈ្នះមេដាយមាស។ នេះគឺជាអ្វីដែលយើងបានរង់ចាំអស់រយៈពេល 32 ឆ្នាំមកហើយ ដើម្បីក្លាយជាជើងឯកនៅអាស៊ីអាគ្នេយ៍”