បឺត សង្ឃឹម ឈ្នះមេដាយមាស កីឡាឃីកបុកស៊ីង ២លើកជាប់ៗគ្នា
កីឡាករកម្ពុជា ទូច រ៉ាឆាន់ (ហៅ បឺត សង្ឃឹម) ដណ្តើមបានមេដាយមាស ក្នុងប្រភេទកីឡា Kickboxing ប្រភេទទម្ងន់ បុរស-៥៧គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម ដោយពិន្ទុ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។
ដូច្នេះកីឡាករកម្ពុជា ទូច រ៉ាឆាន់ បានបង្កើតកំណត់ត្រាថ្មី ដោយអាចការពារតំណែងជាម្ចាស់មេដាយមាស ២លើកជាប់គ្នា ក្នុងប្រភេទកីឡា Kickboxing លើទឹកដីខ្លួនឯង។
បន្ទាប់ពីធ្លាប់ឈ្នះលើកដំបូងកាលស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម រូបគេធ្លាប់ដណ្តើមបានមេដាយមាស ក្រោយឈ្នះកីឡាករថៃ Arunno Sivapan ដោយពិន្ទុដាច់ ៣-០។