កីឡាករជើងចាស់! លោកគ្រូឡោ សំណាងចង់ប្រកួតជាមួយ Majid ដែលបានផ្ដួលក្រាក់ សម្ផស្ស ត្រឹមទឹកទី១

លោកគ្រូឡោ សំណាង អតីតកីឡាករប្រដាល់គុនខ្មែរ ចង់វិលត្រឡប់មកប្រកួតសារជាថ្មីវិញ។ កីឡាករវ័យ៤២ឆ្នាំនេះ ស្នើឲ្យម្ចាស់កម្មវិធី រៀបចំឲ្យខ្លួន បានប្រកួតជាមួយកីឡាករ ដែលមានសមត្ថភាពខ្លាំងបែបនេះពីព្រោះដែលបានផ្ដួល ក្រាក់ សម្ផស្ស លើប្រភេទទម្ងន់ ៦៥គីឡូក្រាម ក្នុងទឹកទី១ លើសង្វៀន KKIF កាលពីថ្ងៃទី២៤ កុម្ភៈ នៅទឺកដីក្រុងអរិយក្សត្រ ខេត្តកណ្តាល។

យោងតាមការបង្ហោះសារ ក៏ដូចជាវីដេអូហ្វឹកហាត់ផ្សេងៗ លើហ្វេសប៊ុកខ្លួន អតីតកីឡាករវ័យ ៤២ឆ្នាំរូបនេះ ទទូចឲ្យអ្នករៀបចំកម្មវិធី ផ្គូផ្គងឲ្យរូបលោក ប្រកួតជាមួយកីឡាករមានកម្រិតខ្លាំង។ លោក ឡោ សំណាង ក៏សុំប្រកួតជាមួយ Majid Tocayah ដែលបានផ្ដួល ក្រាក់ សម្ផស្ស ត្រឹមទឹកទី១។ លោកបាននិយាថា៖«បើសិនអ្នករៀបចំកម្មវិធី ឲ្យខ្ញុំបានជួបដៃគូរប្រកួតយប់មិញឈ្នះ ក្រាក់ សម្ផស្ស ល្អខ្លាំងពីព្រោះចង់ប្រកួតអ្នកដែលឈ្នះ មិនខ្លាចទេដាក់មក។»។

គួរបញ្ចាក់ថាលោកគ្រូ ឡោ សំណាង បានឈប់ប្រកួតដណ្ដើមតាំងពីឆ្នាំ ២០០៦ មកម្លេះ។ ដោយឡែក ការប្រកួតចុងក្រោយ គឺក្នុងឆ្នាំ២០១៦ ជាលក្ខណៈមិត្តភាពជាមួយកីឡាករមកពីថៃ។ ក្រោយពីការចាកចេញពីសង្វៀនប្រដាល់គុនខ្មែរ អស់ជិត១០ឆ្នាំ កីឡាកររូបនេះ ចង់វិលត្រឡប់មករកការប្រកួតជាថ្មី។

អត្ថបទដែលជាប់ទាក់ទង