រំជួលចិត្ត ! ដើម្បីរក្សាក្លិបប្រដាល់ អ្នកនាង ស សុម៉ាលី ទម្លាយថាធ្លាប់ជាឪពុកម្ដាយមិនល្អ បណ្ដោយឲ្យកូនទៅរើសអេតចាយ និងញ៉ាំបាយជាមួយអំបិលរយៈពេល១ឆ្នាំ

កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បើយោងតាមរយៈវីដេអូសម្ភាសន៍របស់កម្មវិធី V Talk ជាមួយអ្នក ស សុម៉ាលី បានធ្វើឱ្យមហាជនអ្នកសេហ្នាគុនខ្មែររំជួលចិត្តជាខ្លាំងបន្ទាប់ពីអ្នកនាង បានរៀបពីទុក្ខលំបាកជាច្រើនដែល អ្នកនាង និងស្វាមីលោក អេ ភូថង ធ្លាប់ឆ្លងកាត់ជាច្រើនឆ្នាំកន្លងមកនេះ ដោយផ្ដោតលើគោលដៅតែមួយគត់ គឺដើម្បីរក្សាក្លិបប្រដាល់កុំបាត់បង់ ។

ក្នុងនោះអ្នកនាង ស សុម៉ាលី បានរៀបរាប់ទាំងទឹកភ្នែកថា អ្នកនាងធ្លាប់ធ្លាក់ខ្លួនញ៉ាំបាយជាមួយអំបិលរយៈមួយឆ្នាំពេញ ព្រមទាំងបានលក់របបដែលមានតម្លៃ ហើយសូម្បីតែផ្ទះរបស់ម្ដាយឱ្យក៏លក់ថែមទៀត ទន្ទឹមគ្នានេះ អ្នកនាង ស សុម៉ាលី ក៏បានបន្ទោសខ្លួនឯងថាជាឪពុកម្ដាយ មិនល្អគ្មានលុយឲ្យកូនត្រឹមតែ ៥០០រៀល ទៅ ១០០០រៀល ចាយទើបបណ្ដោយឲ្យកូនទៅរើសអេតចាយ ខណៈ អេ អាំមារិន ក៏បានបញ្ជាក់ផងដែរថាខ្លួន និងបងប្រុសពិតជាធ្លាប់ទៅរើសអេតចាយពិតមែន ។

អ្នកនាង ស សុម៉ាលី បន្តថាអ្នកនាងក៏ធ្លាប់មានបំណងចង់បិទក្លិបប្រដាល់ដែរ ព្រោះតែស្ថានភាពនៅពេលនោះជួបការលំបាកខ្លាំងពេក ប៉ុន្តែស្វាមីរបស់អ្នកនាងគឺលោក អេ ភូថង មិនយល់ព្រមនោះនេះ ដោយបាននិយាយទៅកាន់អ្នកនាង ស សុម៉ាលី ដែលជាភរិយាថា «បងសុំស្លាប់នៅជាមួយនឹងគុនខ្មែរហើយ » ពាក្យមួយឃ្លានេះហើយដែលបញ្ជាក់ពីទឹកចិត្តស្រលាញ់គុនខ្មែរ និងដើម្បីថែរក្សាមិនចង់ឱ្យបាត់បង់ បើទោះបីជាខ្លួននិងគ្រួសារកំពុងតែជួបការលំបាកក្ដី ។

បន្ថែមពីនោះអ្នកនាង ស សុម៉ាលី ក៏បានឱ្យដឹងថាអ្នកនាងគឺជាពិតអាណិតកូនប្រុសខ្លាំងបំផុត និងមានវិប្បដិសារីមកដល់សព្វថ្ងៃនេះ ក្រោយលោក ម៉ឺន មេឃា បានបាក់ក្ដោងច្រមុះក្នុងអំឡុងពេលប្រកួតនៅលើសង្វៀន ៕

អត្ថបទដែលជាប់ទាក់ទង